(ម៉ានីល)៖ ចំនួនករណីឆ្លង COVID-19 នៅក្នុងប្រទេសហ្វីលីពីន បានបន្តកើនដល់ ២៤៥,១៤៣នាក់ បន្ទាប់ពីក្រសួងសុខាភិបាលនៃប្រទេសអាស៊ានមួយនេះ បានប្រកាសរកឃើញករណីឆ្លងថ្មី ៣,១៧៦នាក់ថែមទៀត នៅថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលហ្វីលីពីន ចំនួនអ្នកជាសះស្បើយឡើងវិញក៏បានកើន៣៧៦នាក់ គឺឡើងដល់១៨៥,៥៤៣នាក់ផងដែរ។ ប៉ុន្តែទន្ទឹមគ្នា អ្នកជំងឺ៧០នាក់ថែមទៀត ទើបតែបាត់បង់ជីវិតដោយសារជំងឺនេះ ធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣,៩៨៦នាក់។
គួរជម្រាបថា កន្លែងដែលមានការឆ្លងរាលដាលខ្លាំងជាងគេនៅក្នុងប្រទេសហ្វីលីពីន រដ្ឋធានីម៉ានីលនិងតំបន់ជុំវិញហោថា Metro Manila។ ក្នុងចំណោមជាង៣ពាន់ករណី ដែលត្រូវបានប្រកាសនៅថ្ងៃពុធនេះ គឺមាន១,៣២៧ករណីរកឃើញនៅទីនោះ៕