(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ សហរដ្ឋអាមេរិកបានកត់ត្រាចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 រហូតដល់ ២០០,០០០នាក់ កាលពីថ្ងៃអង្គារសប្តាហ៍នេះ តែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនអ្នកបោះឆ្នោតនានាត្រូវសម្រេចចិត្តថា តើលោក ដូណាល់ ត្រាំ នឹងបន្តកាន់តំណែងមួយអាណត្តិទៀត ឬមួយក៏អត់។

 

២៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានព្រមានថា ស្ថេរភាព និងសន្តិភាពសកលអាចនឹងត្រូវបានបំផ្លាញ ប្រសិនបើជម្លោះ ឬការប្រជែងភូមិសាស្ត្រនយោបាយ នៅតែបន្តរីកកាន់តែធំឡើង ហើយសង្រ្គាមនឹងមិនផ្ដល់ផលចំណេញដល់នរណាម្នាក់ឡើយ។

 

៣៖ មេបញ្ជាការយោធាមកពីប្រទេសឥណ្ឌា និងចិន បានព្រមព្រៀងគ្នាបញ្ឈប់ការបញ្ជូនកងទ័ពបន្ថែមទៅកាន់តំបន់ជម្លោះព្រំដែន តាមជួរភ្នំហិរម៉ាល័យ បន្ទាប់ពីបានជួបប្រជុំគ្នាជាច្រើនលើក។

 

៤៖ លោក ស៊ី ជិនពីង ប្រកាសប្រាប់ពិភពលោក៖ «ចិនគ្មានបំណងធ្វើសង្គ្រាមត្រជាក់ ឬក្តៅគគុកជាមួយប្រទេសណាឡើយ។

 

៥៖ រដ្ឋាភិបាលអាហ្សង់ទីន បានឲ្យដឹងថា ភ្លើងឆេះព្រៃចំនួន ០៤កន្លែងបានកើតឡើងនៅក្នុងខេត្តខ័រដូបា (Cordoba) ភាគកណ្ដាលនៃប្រទេសអាហ្សង់ទីន ជាទីដែលក្រុមពន្លត់អគ្គីភ័យប្រមាណ ៤០០នាក់បាននិងកំពុងព្យាយាមប្រយុទ្ធប្រឆាំង នឹងភ្លើងឆេះព្រៃនេះតាមរយៈយន្តហោះ និងឧទ្ធម្ភាគចក្រទម្លាក់ទឹក។

 

៦៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានទទួលស្គាល់ថា «វាគឺជារឿងដ៏អាម៉ាស់» ដែលសហរដ្ឋអាមេរិកមានអ្នកស្លាប់ដោយសារ COVID-19 កើនលើស ២សែននាក់។ ប៉ុន្តែទន្ទឹមគ្នានេះ លោកក៏បាននិយាយយ៉ាងឡូយថា ចំនួនអ្នកស្លាប់អាចនឹងមានច្រើនជាងនេះទៀត ប្រសិនបើប្រធានាធិបតីអាមេរិកបច្ចុប្បន្ន មិនមែនជារូបលោក៕