(បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៣២,០៨១,៧១២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៩៨១,១៩២នាក់ និងជាសះស្បើយឡើងវិញ ២៣,៦៥៧,១៩៨នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៧,១៣៨,៦៧២នាក់ ស្លាប់ចំនួន ២០៦,៥៥៥នាក់ និងជាសះស្បើយចំនួន ៤,៣៨៧,១១៥នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៥,៧៣០,១៨៤នាក់ ស្លាប់ចំនួន ៩១,១៧៣នាក់ និងជាសះស្បើយ ៤,៦៧១,៨៥០នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៤,៦២៧,៧៨០នាក់ ស្លាប់ ១៣៩,០៦៥នាក់ និងជាសះស្បើយ ៣,៩៩២,៨៨៦នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖