(វ៉ាស៊ីនតោន)៖ លេខាធិការសារព័ត៌មានរបស់សេតវិមាន លោកស្រី Kylie McCannani បានប្រកាសថា លោកស្រីត្រូវបានគេធ្វើតេស្តឃើញ«វិជ្ជមាន» ចំពោះជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Hill នៅយប់ថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០។
តាមរយៈសេចក្តីថ្លែងការណ៍មួយ ដែលបង្ហោះនៅលើ Twitter លោកស្រី Kylie McCannani បានគូសបញ្ជាក់ដូច្នេះថា«បន្ទាប់ពីការធ្វើតេស្តឃើញអវិជ្ជមានជាប្រចាំ តាំងពីថ្ងៃព្រហស្បតិ៍មក នៅថ្ងៃចន្ទនេះ លទ្ធផលនៃការធ្វើតេស្តបានបង្ហាញថា ខ្ញុំបានឆ្លងជំងឺ COVID-19 ខណៈពេលដែលខ្ញុំមិនមានរោគសញ្ញាអ្វីឡើយ»៕