(ប៉ូឡូញ)៖ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ឆ្លង COVID-19 នេះយោងតាមសារព័ត៌មាន Reuters ចេញផ្សាយមុននេះបន្តិច។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋប៉ូឡូញ លោក Andrzej Duda មិនមានរោគសញ្ញាធ្ងន់ធ្ងរឡើយ ហើយពេលនេះលោកមានសុខភាពល្អ ធម្មតា។ បច្ចុប្បន្ន ប៉ូឡូញមានអ្នកឆ្លង COVID-19 ជាង ២២៨,៣១៨នាក់ ក្នុងនោះស្លាប់ ៤,១៧២នាក់៕