(តួកគី)៖ គ្រោះរញ្ជួយផែនដីកម្រិតធ្ងន់រហូតដល់ទៅ ៧.០រ៉ិចទ័រ បានវាយប្រហារទីក្រុងជាប់តំបន់ឆ្នេរ នៃភាគខាងលិចប្រទេសតួកគី នៅថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២០នេះ ដោយបានបណ្តាលឲ្យអគារនានាក្នុងទីក្រុង ញាប់ញ័រ និងបង្កឲ្យមនុស្សម្នាភ័យខ្លាច ហើយរត់ចេញមកឈរតាមដងផ្លូវ ដើម្បីគេចចេញពីគ្រោះថ្នាក់។
នៅពេលនេះអាជ្ញាធរតួកគី Update ថា មនុស្ស១២នាក់ស្លាប់ និងជាង៤០០នាក់រងរបួស នេះបើតាមការចេញផ្សាយដោយ AFP នៅមុននេះបន្តិចនាយប់ថ្ងៃសុក្រ។