(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីលោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងចាកចេញពីសេតវិមាននៅពេលបន្តិចទៀតនេះ ដើម្បីធ្វើដំណើរទៅកាន់មូលដ្ឋានទ័ព Andrews ក្នុង រដ្ឋ Maryland ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន CNN នៅយប់ថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ នឹងមិនចូលរួមក្នុងពិធីស្បថចូលកាន់តំណែងឡើយ ដោយនៅព្រឹកម៉ោង ៨៖០០នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងនៅវ៉ាស៊ីនតោន ត្រូវនឹងយប់ថ្ងៃពុធដដែល ពេលវេលានៅភ្នំពេញ) លោកនឹងជិះយន្ដហោះពិសេស Air Force One ជាលើកចុងក្រោយចេញពីរដ្ឋធានីវ៉ាស៊ីនតោន ទៅកាន់រដ្ឋផ្ល័ររីដា។