(វ៉ាស៊ីនតោន)៖ នៅក្នុងសុន្ទរកថាចុងក្រោយក្នុងនាមជាប្រធានាធិបតី លោក ដូណាល់ ត្រាំ បានសន្យាថា នឹងប្រយុទ្ធជានិច្ច និងជូនពរដល់រដ្ឋបាលរបស់លោក ចូបៃ ដិន ជោគជ័យក្នុងការងារ និងសំណាងល្អជានិច្ច។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅយប់ថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១។
«អ្នកគឺជាមនុស្សដ៏អស្ចារ្យ។ នេះគឺជាប្រទេសដ៏អស្ចារ្យមួយ»។ នេះជាសម្តីរបស់លោក ត្រាំ បាននិយាយទៅកាន់ក្រុមគ្រួសារ និងបុគ្គលិករបស់លោក។
ទន្ទឹមនឹងនោះលោកបានសង្កត់ធ្ងនទៀតថា «វាគឺជាកិត្តិយស និងឯកសិទ្ធិដ៏ខ្ពង់ខ្ពស់របស់ខ្ញុំ ដែលបានធ្វើជាប្រធានាធិបតីរបស់អ្នក។ ខ្ញុំនឹងតស៊ូដើម្បីអ្នក។ ខ្ញុំនឹងមើល។ ខ្ញុំនឹងស្តាប់ ហើយខ្ញុំនឹងប្រាប់អ្នកថា អនាគតនៃប្រទេសនេះមិនដែលប្រសើរជាងនេះទេ។ ខ្ញុំសូមជូនពរឲ្យរដ្ឋបាលថ្មី មានសំណាងល្អនិងទទួលបានជោគជ័យ។ ខ្ញុំគិតថាពួកគេនឹងទទួលបានជោគជ័យដ៏អស្ចារ្យ។ ពួកគេមានមូលដ្ឋានគ្រឹះដើម្បីធ្វើអ្វីមួយ ដែលពិតជាអស្ចារ្យណាស់»។
គួរបញ្ជាក់ថា ប្រធានាធិបតីផុតអាណត្តិ លោក ដូណាល់ ត្រាំ បានចាកចេញពីសេតវិមាន នៅវេលាម៉ោង ៨៖២០នាទីព្រឹកថ្ងៃពុធ ទី២០ ខែមករា (ម៉ោងនៅវ៉ាស៊ីនតោន) ដោយ មិននៅជួបធ្វើគារកិច្ច និងចូលរួមក្នុងកម្មវិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មី លោក ចូ បៃដិន ដូចតាមទម្លាប់អាមេរិកឡើយ។ លោកគឺជាប្រធានាធិបតីទី១ ដែលអើពើនឹងពិធីស្បថចូលកាន់តំណែងរបស់អ្នកស្នងតំណែង ចាប់តាំងពីឆ្នាំ១៨៦៩៕