(ប៉េកាំង)៖ ប្រជាជនចិនគឺជាកូនចៅរបស់ជាតិសាសន៍អ្នកប្រកបកសិកម្ម ដែលមានការកោតសរសើរយ៉ាងច្រើន ចំពោះសត្វគោ។ សត្វគោដែលតំណាងឱ្យភាពឧស្សាហ៍ព្យាយាម មានកម្លាំងមាំមួន ស្មោះត្រង់ និងសិរីមង្គល បានរួមបញ្ចូលយ៉ាងស៊ីជម្រៅ ទៅក្នុងវប្បធម៌ចិន។ នៅប្រទេសកម្ពុជា សត្វគោក៏ជាតំណាងនៃភាពឧស្សាហ៍ព្យាយាម ដែលប្រជាជនខ្មែរស្គាល់ច្បាស់ផងដែរ។
ថ្ងៃនេះ សូមប្រើរូបចម្លាក់មួយឈ្មោះ «សត្វគោភ្ជួររាស់» ដើម្បីមើលពីស្មារតីតស៊ូរបស់ប្រជាជនចិន។ កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី១១ ដែលបានរៀបចំធ្វើនៅឆ្នាំ១៩៧៨ បានធ្វើសេចក្តីសម្រេចចិត្តសំខាន់ ដែលប្តូរការងារសំខាន់របស់គណបក្សនិងប្រទេស ទៅជាការផ្តោតលើការកសាងសេដ្ឋកិច្ច។
នៅខេត្តក្វាងទុង ដែលស្ថិតជាប់នឹងតំបន់ហុងកុងនិងម៉ាកាវ លោកXi Zhongxun អ្នកកាន់អំណាចនៅខេត្តក្វាងទុងកាលនោះ បានស្នើទៅរដ្ឋាភិបាលមជ្ឈិមសុំឱ្យផ្តល់សិទ្ធិស្វ័យភាព កាន់តែច្រើនថែមទៀតឱ្យខេត្តក្វាងទុង ហើយនិងអនុញ្ញាតឱ្យខេត្តក្វាងទុងនាំមុខ ក្នុងការធ្វើកំណែទម្រង់ និងបើកទូលាយ។
ក្នុងឆ្នាំ១៩៧៩ ក្រោមការអនុម័តពីក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ស្រុក Baoan នៃខេត្តក្វាងទុង ត្រូវបានបង្កើតជាក្រុង ដែលមានឈ្មោះថា «សិនចិន»។ ថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩៨០ តំបន់សេដ្ឋកិច្ចពិសេសសិនចិន ត្រូវបានបង្កើតឡើងជាផ្លូវការ។ ឆ្នាំ១៩៨៣ ជាងចម្លាក់ឈ្មោះ PanHe បានធ្លាក់រូបចម្លាក់អំពីទីក្រុងឈ្មោះថា «សត្វគោភ្ជួររាស់» ភ្ជាប់ជាមួយនិង ប្រធានបទស្តីពីស្មារតីទីក្រុងសិនចិន ដែលខិតខំតស៊ូត្រួសត្រាយ។
វាមានទម្ងន់៤តោន កម្ពស់២ម៉ែត្រ និងបណ្តោយ៥៦ម៉ែត្រ ដែលមានថាមពលដូចសត្វគោភាគខាងជើងនៃប្រទេសចិន រួមផ្សំរួបរាងគោខ្ពង់រាបប្រទេសចិន ដែលមើលទៅរឹងមាំដូចអេស្កាវ៉ាទ័រ។ មើលពីរូបរាងទាំងមូល រូបចម្លាក់ «សត្វគោភ្ជួររាស់» គឺជាសត្វគោមួយក្បាលកំពុងខំឈានឆ្ពោះទៅមុខ ដោយព្យាយាមអូសឫសឈើ។ ឫសឈើតំណាងឱ្យគំនិតអន់ថយ។
ការស្ថាបនាតំបន់សេដ្ឋកិច្ចពិសេសសិនចិន ត្រូវការស្មារតីខិតខំធ្វើការដូចជា «សត្វគោភ្ជួររាស់» ប្រឹងប្រែងដើរឆ្ពោះទៅមុខ បំបាត់គំនិតចាស់ហួសសម័យ ហើយបើកទូលាយគំនិតថ្មី។ សព្វថ្ងៃនេះ ការស្ថាបនាមហាតំបន់ឈូងសមុទ្រក្វាងតុង ហុងកុងនិងម៉ាកាវ បានក្លាយជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ដ៏សំខាន់របស់ប្រទេសចិន។ ទីក្រុងសិនចិនក្តាប់ឱកាសថា ប្រវត្តិសាស្ត្រដ៏សំខាន់មួយនេះ ហ៊ានតស៊ូ ហ៊ានដើរឆ្ពោះទៅមុខធ្វើកំណែទម្រង់ឱ្យបានស៊ីជម្រៅ និងពង្រីកការបើកទូលាយដោយភាពក្លាហាន ដើម្បីចូលរួមចំណែកកាន់តែច្រើន សម្រាប់ការធ្វើកំណែទម្រង់ និងបើកទូលាយ និងការធ្វើទំនើបកម្មក្នុងយុគសម័យថ្មី៕