(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៥៤,១៧៧,៣៨០នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,២២៦,៨៥៨នាក់ និងជាសះស្បើយឡើងវិញ ១៣១,៥៧១,៤០២នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៣,២៣០,៥៦១នាក់ ស្លាប់ចំនួន ៥៩១,៥១៤នាក់ និងជាសះស្បើយចំនួន ២៥, ៩០៩,៣៩៣នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ២០, ២៧៥,៥៤៣នាក់ ស្លាប់ចំនួន ២២២,៣៨៣នាក់ និងជាសះស្បើយ ១៦,៦០០, ៧០៣នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៤,៧៩១,៤៣៤នាក់ ស្លាប់ ៤០៨,៨២៩នាក់ និងជាសះស្បើយ ១៣,៣៣៦, ៤៧៦នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖