(ប៉េកាំង)៖ ក្នុងសភាពការណ៍ដែលឥណ្ឌាមិនអាចបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ និងនៅទូទាំងពិភពលោកបានផ្ទុះជំងឺកូវីដ១៩ ជាថ្មីម្តងទៀត អង្គការសុខភាពពិភពលោកប៉ាន់ប្រមាណថា នឹងប្រកាសលទ្ធផលវាយតម្លៃ ចំពោះការប្រើប្រាស់ជាបន្ទាន់នៃវ៉ាក់សាំងជំងឺកូវីដ១៩ ពីរប្រភេទរបស់ចិនគឺវ៉ាក់សាំងជំងឺកូវីដ១៩ នៃក្រុមហ៊ុន SINOPHARM និងវ៉ាក់សាំងជំងឺកូវីដ១៩នៃក្រុមហ៊ុន Sinovac ក្នុងសប្តាហ៍នេះ ដំណឹងនេះធ្វើឱ្យពិភពលោករំភើបចិត្តណាស់។
កាលពីថ្ងៃទី២៩ខែមេសា ក្រុមអ្នកជំនាញផ្តល់យោបល់ជាយុទ្ធសាស្ត្រ លើវិស័យស៊ាំនឹងរោគដែលនឹងផ្តល់សេចក្តីស្នើ ដល់អង្គការសុខភាពពិភពលោក បានប្រកាសរបាយការណ៍វាយតម្លៃ ចំពោះវ៉ាក់សាំងជំងឺកូវីដ១៩ពីរប្រភេទនេះ ដែលបានធ្វើសន្និដ្ឋានដោយគ្រប់ជ្រុងជ្រោយ ពីសុវត្ថិភាព និងប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ទាំងពីរនេះ លើមនុស្សពេញវ័យ។
តាមរបាយការណ៍វាយតម្លៃដែលក្រុមជំនាញនេះ បានប្រកាសនោះឱ្យដឹងថា និយាយចំពោះមនុស្សពេញវ័យដែលមានអាយុពី ១៨ដល់៥៩ឆ្នាំ ដែលបានចាក់វ៉ាក់សាំងពីរដូសនៃក្រុមហ៊ុន SINOPHARM ក្រុមជំនាញមានជំនឿចិត្តកម្រិតខ្ពស់ ចំពោះប្រសិទ្ធភាពនៃការបង្ការជំងឺកូវីដ១៩ ហើយមានជំនឿចិត្តកម្រិតមធ្យម ចំពោះហានិភ័យទាបដែលកើតប្រតិកម្មអវិជ្ជមានដ៏ធ្ងន់ធ្ងរ បន្ទាប់ពីចាក់វ៉ាក់សាំងនេះ។
បច្ចុប្បន្ននេះ ការផ្គត់ផ្គង់វ៉ាក់សាំងជំងឺកូវីដ១៩ នៅទូទាំងពិភពលោកបានធ្លាក់ចូលក្នុងភាពគាំងដំណើរ។ តាមការប៉ាន់ប្រមាណកាលពីមុន “ផែនការអនុវត្តវ៉ាក់សាំងជំងឺកូវីដ១៩” ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក នឹងប្រគល់វ៉ាក់សាំងចំនួន ២ពាន់លានដូស ដល់ទូទាំងពិភពលោកក្នុងឆ្នាំនេះ ប៉ុន្តែបច្ចុប្បន្ននេះ ត្រឹមតែដឹកជញ្ជូនប្រហែល ៥០លានដូសប៉ុណ្ណោះ។ ជាងនេះទៅទៀត ដោយសារឥណ្ឌាបានផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ ជាថ្មីម្តងទៀត ដូច្នេះឥណ្ឌាបានបញ្ឈប់នាំចេញវ៉ាក់សាំងហើយ។
ក្នុងសភាពការណ៍បែបនេះ អង្គការសុខភាពពិភពលោកបានប្រកាស កាលពីថ្ងៃទី៣០ខែមេសាថា នឹងធ្វើសេចក្តីសម្រេចថា តើនឹងអនុញ្ញាតឱ្យវ៉ាក់សាំងជំងឺកូវីដ១៩ ពីរប្រភេទរបស់ចិនដាក់បញ្ចូលក្នុងបញ្ជីប្រើប្រាស់ជាបន្ទាន់ ឬអត់ក្នុងសប្តាហ៍នេះ។ ប្រសិនបើជំងឺកូវីដ១៩ ពីរប្រភេទរបស់ចិនទទួលការអនុញ្ញាត នោះវ៉ាក់សាំងចិននឹងក្លាយជាវ៉ាក់សាំង ដែលទទួលការបញ្ជាក់ពីការប្រើប្រាស់ជាបន្ទាន់ នៃអង្គការសុខភាពពិភពលោកមុនគេបង្អស់ ក្រៅពីវ៉ាក់សាំងដែលអភិវឌ្ឍន៍ដោយប្រទេសប៉ែកខាងលិច។ហើយវ៉ាក់សាំងចិនមិនត្រឹមតែអាចត្រូវដាក់បញ្ចូលក្នុង “ផែនការអនុវត្តវ៉ាក់សាំងជំងឺកូវីដ១៩” នៃអង្គការសុខភាពពិភពលោកប៉ុណ្ណោះទេ ថែមទាំងក៏មានលទ្ធភាពពុះពារឧបសគ្គ សម្រាប់នាំចូលទៅកាន់សហភាពអឺរ៉ុបផងដែរ។
អ្នកជំនាញខាងមេរោគមួយរូប នៃក្រុមអ្នកជំនាញផ្តល់យោបល់ជាយុទ្ធសាស្ត្រ លើវិស័យស៊ាំនឹងរោគនៅបានអំពាវនាវថា ពិភពលោកត្រូវការវ៉ាក់សាំងរបស់ចិនជាបន្ទាន់។
លោក Firdausi Qadri អ្នកជំនាញខាងស៊ាំនឹងរោគនៃ មជ្ឈមណ្ឌលអន្តរជាតិសិក្សាស្រាវជ្រាវជំងឺចុះរាក របស់បង់ក្លាដែសបានថ្លែងថា អ្នកផងទាំងពួងតម្រូវការវ៉ាក់សាំងជំងឺកូវីដ១៩ របស់ចិនយ៉ាងខ្លាំង។
ពិតមែនតែបច្ចុប្បន្ននេះវ៉ាក់សាំងពីរប្រភេទរបស់ចិន នៅមិនទាន់ទទួលការបញ្ជាក់ពី អង្គការសុខភាពពិភពលោកនៅឡើយទេ ក៏ប៉ុន្តែចិនបានផ្តល់ជំនួយជាវ៉ាក់សាំងជំងឺកូវីដ១៩ ដល់ប្រទេសចំនួន ៨០ និងអង្គការអន្តរជាតិចំនួនបីរួចហើយ ហើយបាននាំចេញវ៉ាក់សាំងទៅកាន់ប្រទេសជាង ៤០ ដែលទទួលបានការទទួលស្គាល់ និងកោតសរសើរជាទូទៅ៕ (#CCFR Comment#)