(បាងកក)៖ អ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៩១១នាក់ត្រូវបានរកឃើញ និងអ្នកជំងឺ ១៨នាក់ទៀតស្លាប់នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ នៅក្នុងប្រទេសថៃ ខណៈស្ថានការណ៍រាតត្បាតជាក់ស្តែង គឺហាក់ដូចជាកំពុងស្ថិតក្នុងការគ្រប់គ្រងហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation នារសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១។
ទីក្រុងបាងកកនៅតែជាតំបន់ ដែលរាប់រងករណីឆ្លងច្រើនជាងគេរហូតដល់ ៧៣៩នាក់នាក់ ខណៈខេត្តណុនថាបុរីមាន ២៧៣នាក់ និងខេត្តសាមុតប្រាកាន ១៤៣នាក់។ ដោយឡែកក្នុងចំណោមករណីវិជ្ជមាន COVID-19 ទាំង ១,៩១១នាក់នេះ មាន ០៩នាក់ ជាករណីនាំចូលមកពីក្រៅប្រទេស។
គិតត្រឹមពេលនេះ ករណីឆ្លង COVID-19 សរុបទូទាំងប្រទេសថៃមានចំនួន ៧៦,៨១១ករណី ក្នុងនោះមានអ្នកស្លាប់ ៣៣៦នាក់ និងជាសះស្បើយវិញ ៤៤,៧៩៥នាក់ ខណៈអ្នកជំងឺកំពុងសម្រាកព្យាបាលមានចំនួនជិត ៣០,០០០នាក់។ ដោយឡែកការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ ប្រទេសថៃសម្រេចបានជាង ១,៦០០,០០០ដូស គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ៕