(ប៉េកាំង)៖ ទីតាំងជិះស្គីទឹកកក Shougang ដែលនឹងរក្សាទុកជាអចិន្ត្រៃយ៍ លើកដំបូងនៅលើពិភពលោក បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រវែងសរុបនៃផ្លូវរត់ជិះស្គី Shougang មានប្រវែងសរុប ១៦៤ ម៉ែត្រ ទទឹងធំបំផុតគឺ ៣៤ ម៉ែត្រ ចំណុចខ្ពស់បំផុតគឺ ៦០ ម៉ែត្រ។ កម្ពស់នៃចំណុចចេញដំណើររបស់អត្តពលិកគឺ ៤៨ ម៉ែត្រ។
ការរចនាកន្លែងជិះស្គីទឹកកកនេះ ត្រូវបានបំផុសគំនិតដោយរូប "Feitian" នៅក្នុងផ្ទាំងគំនូរបុរាណចិន Dunhuang។ រូបរាងរបស់ខ្សែបូដែលរសាត់នៅលើអាកាស ដូចគ្នានឹងខ្សែកោងនៃកន្លែងលោតជិះស្គី។ ការរចនាពណ៌ផ្ទៃខាងក្រៅបានបំផុសគំនិត ដោយសញ្ញាព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ដែលមាន ២៤ ពណ៌ចាប់ពីពណ៌ខៀវដល់ពណ៌លឿង។
រយៈពេលជាង ៣០០ ថ្ងៃ ស្ថាបនាករទាំងឡាយបានប្រែក្លាយគំនិតរចនា ឱ្យក្លាយជាការពិតការកសាងកន្លែងជិះស្គីទឹកកកនេះ បានចាប់ផ្តើមសាងសង់នៅខែធ្នូ ឆ្នាំ ២០១៨ និងបញ្ចប់នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៩។ ក្នុងរយៈពេលជាង ៣០០ ថ្ងៃ ស្ថាបនាករទាំងឡាយបានប្រែក្លាយគំនិតរចនាឱ្យក្លាយជាការពិត ដោយបានសាងសង់កន្លែងជិះស្គីដែលអាចរក្សាទុកជាអចិន្ត្រៃយ៍ និងអាចប្រើប្រាស់សម្រាប់ជិះស្គី ក្លាយជាទីតាំងប្រកួតដែលទើបសាងសង់ថ្មីដំបូងគេ នៅក្នុងតំបន់រៀបចំការប្រកួតនៅក្រុងប៉េកាំង នៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២។
ការផ្លាស់ប្តូរដ៏ល្អឥតខ្ចោះនៃទីសំណល់ឧស្សាហកម្ម ប្រកាន់ខ្ជាប់នូវទស្សនៈ នៃកីឡាអូឡាំពិកជាប់ជានិច្ចការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ប្រកាន់ខ្ជាប់នូវទស្សនៈ "ការអភិវឌ្ឍប្រកបដោយនិរន្តរភាព" ជួសជុល និងប្រើប្រាស់ឡើងវិញនូវ អតីតរោងចក្រឧស្សាហកម្មរបស់ ក្រុមហ៊ុនដែកថែប Shougang ដើម ហើយរចនាយ៉ាងប្រណីត និងសាងសង់ទៅជាកន្លែងសម្រាប់ប្រកួត កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ដោយសម្រេចបានការផ្លាស់ប្តូរ ប្រកបដោយប្រសិទ្ធភាព និងការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះ នៃទីសំណល់ឧស្សាហកម្ម និងទីតាំងនៃការប្រកួតកីឡាអូឡាំពិករដូវរងា។
ការច្នៃប្រឌិតថ្មីនិងបច្ចេកវិទ្យាធ្វើឱ្យទីនេះ អាចប្រើប្រាស់បានគ្រប់រដូវកាលក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង មានការប្រកួតចំនួនពីរគឺ (Freestyle and Snowboard Big Air) នឹងធ្វើឡើងនៅកន្លែងជិះស្គីទឹកកកនេះ ដែលមានមេដាយមាសចំនួនបួនគ្រឿង។
ទន្ទឹមនឹងនេះ មិនដូចទម្លាប់លើអន្តរជាតិទេ កន្លែងជិះស្គីទឹកកកនេះ នឹងក្លាយជាកន្លែងជិះស្គីដែលអាចរក្សាទុក និងប្រើប្រាស់ជាអចិន្ត្រៃយ៍លើកដំបូង នៅលើពិភពលោក ហើយក្លាយជាកន្លែងប្រកួតកីឡាអាជីព និងកន្លែងហ្វឹកហាត់។ ការប្រកួតកីឡាអូឡាំពិករដូវរងាជំរុញការអភិវឌ្ឍទីក្រុង ហើយទីតាំងប្រកួតនឹងក្លាយ "សួនកម្សាន្តកីឡា" សម្រាប់សាធារណជនបន្ទាប់ពីបញ្ចប់ការប្រកួតបន្ទាប់ពីបញ្ចប់ការប្រកួតកីឡាអូឡាំពិករដូវរងា កន្លែងជិះស្គីទឹកកក Shougang នឹងក្លាយជាកីឡដ្ឋានជិះស្គីដែលអាចរក្សាទុក និងប្រើប្រាស់ជាអចិន្ត្រៃយ៍ដំបូងគេនៅលើពិភពលោក ដែលជាកីឡដ្ឋានប្រកួតកីឡាអាជីព និងកន្លែងហ្វឹកហាត់ ព្រមទាំងសម្រាប់ផ្សព្វផ្សាយ កីឡាព្រិលទឹកកករបស់ប្រទេសចិន ហើយបើកជាសាធារណៈ សម្រាប់សកម្មភាពកម្សាន្តរបស់មហាជន៕