(ប៉េកាំង)៖ នាយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួម កិច្ចប្រជុំក្រៅផ្លូវការនៃមេដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វីក (APEC) លើកទី២៨ តាមប្រព័ន្ធវីដេអូ។
លោក Xi Jinping បានថ្លែងថា ឆ្នាំនេះជាខួប១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិន។ ការធ្វើឱ្យប្រជាជនចិនជាង១,៤០០លាននាក់ មានជីវភាពរស់នៅកាន់តែល្អប្រសើរឡើង និងជំរុញសន្តិភាពនិងការអភិវឌ្ឍរបស់មនុស្សជាតិ គឺជាគោលដៅតស៊ូហើយមិនងារេកនៃបក្សកុម្មុយនិស្តចិន។ បច្ចុប្បន្ននេះ ប្រទេសចិនបានចាប់ផ្តើមដំណើរថ្មី ដែលកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ពោលគឺដំណើរថ្មីមួយទៅកាន់ប្រទេសទំនើប។
ប្រទេសចិននឹងពង្រីកការបើកទូលាយដោយមិនងារេកទេ ដើម្បីចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍របស់ប្រទេសចិន ជាមួយសមាជិកអង្គារអាស៊ីប៉ាស៊ីហ្វិកនិងពិភពលោក៕