(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ថាយន្ដហោះមួយគ្រឿង បានរអិលធ្លាក់ចេញពីផ្លូវ កំលុងហោះឡើង ចេញពីអាកាសយានដ្ឋាន ក្នុងទីក្រុងឆុងឈីង (Chongqing) ភាគនិរតីនៃប្រទេសចិន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន អគ្គិភ័យក៏បានឆាបឆេះផងដែរ ក្រោយយន្ដហោះខាងលើរអិលធ្លាក់ចេញពីផ្លូវ ហើយអាកាសយានដ្ឋានបានបិទ ផ្លូវយន្ដហោះមួយភ្លាមៗ។
ដោយឡែក គេហទំព័រ FlightRadar24 បានឱ្យដឹងថាយន្ដហោះម៉ាក A319 ខាងលើ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Tibet Airlines តែមិនទាន់មាន ការបញ្ជាក់ពីមូលហេតុ ឬជនរងគ្រោះណាម្នាក់ ឬក៏ចំនួនអ្នកជិះនៅលើយន្ដហោះនេះនៅឡើយទេ៕