(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរី បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ២,៦១៨ករណី និងស្លាប់ម្នាក់ទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមរបាយការណ៍ក្រសួងសុខាភិបាលសិង្ហបុរី ចុះផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។
ក្នុងចំណោមករណីឆ្លងខាងលើ មាន១៦ករណីជាករណីនាំចូលក្រៅពីនោះករណីឆ្លងក្នុងស្រុកទាំងអស់។
បូកបញ្ចូលតួលេខថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសសិង្ហបុរី សរុបកើនដល់ ១,២៤៧,៦៧១ករណី ក្នុងនោះស្លាប់ ១,៣៦៧នាក់៕