(ប៉េកាំង)៖ ថ្មីៗនេះ កិច្ចប្រជុំថ្នាក់ដឹកនាំប្រទេស BRICS លើកទី១៤ បានបើកធ្វើដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងច្រើន។ លោក Wang Shouwen អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន និងជាតំណាងរងនៃកិច្ចចរចាពាណិជ្ជកម្មអន្តរជាតិរបស់ចិន បានថ្លែងពេលផ្តល់បទសម្ភាសន៍កាលពីថ្ងៃទី២៤ ខែមិថុនាថា កិច្ចប្រជុំថ្នាក់ដឹកនាំប្រទេស BRICS លើកទី ១៤ បានអនុម័តលើសមិទ្ធផលសេដ្ឋកិច្ច និងពាណិជ្ជកម្មជាច្រើនដូចជា សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍបៃតងនិងជានិរន្តរភាព កិច្ចសហប្រតិបត្តិការផ្នែកខ្សែសង្វាក់ផ្គត់ផ្គង់ និងការគាំទ្រកំណែទម្រង់នៃអង្គការ WTO ជាដើម។
ដោយឡែក លោក Wang Shouwen បានឱ្យដឹងទៀតថា នៅឆ្នាំ ២០២១ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសចិននិងបណ្តាប្រទេស BRICS បានកើនឡើងដោយផ្ទុយនឹងសភាពការណ៍ទូទៅ ដែលមានទំហំសរុបជាង ៤៩០ពាន់លានដុល្លារអាមេរិក ដែលបានកើនឡើង ៤០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅ និងត្រូវជាទ្វេដងបើធៀបនឹងរយៈពេលប្រាំឆ្នាំមុន ដែលបានបង្ហាញនូវភាពធន់យ៉ាងខ្លាំង។ ចាប់ពីខែមករាដល់ខែឧសភាឆ្នាំនេះ តួលេខនេះមានទំហំ ២០,៥១ម៉ឺនលានដុល្លារអាមេរិក ដែលបានកើនឡើងប្រហែល ១៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅ បានបន្តរក្សាបាននូវកំណើនដោយកម្រិតខ្ពស់។ លោកបន្តថា កិច្ចសហប្រតិបត្តិការ រវាងប្រទេស BRICS មានសក្តានុពលដ៏ធំធេងនាពេលអនាគត៕
វិទ្យុមិត្តភាពកម្ពុជាចិន