(ប៉េកាំង)៖ គេហទំព័រ Independent Online នៃអាហ្រ្វិកខាងត្បូងបានចេញផ្សាយអត្ថបទ កាលពីថ្ងៃទី២៤ ខែមិថុនា ដោយកោតសរសើរចំពោះប្រទេស BRICS ដែលបានរួមចំណែកដល់ការជំរុញយុត្តិធម៌និងការអភិវឌ្ឍ ដោយដាក់ងារថា «សម្ព័ន្ធមិត្តបង្កើតយុគសម័យថ្មី ដែលយល់ដឹងពីអតីតកាលនិងអនាគតកាលរួម»

អត្ថបទនេះបានបញ្ជាក់ថា បណ្តាប្រទេស BRICS នឹងកំណត់របៀបរៀបរយថ្មី ដែលនឹងកាន់តែមានភាពយុត្តិធម៌ និងសមហេតុផល គ្មានអនុត្តរភាពនិយម និងធ្វើរបៀបវារៈប្រសើរឡើងថែមទៀត។ បណ្តាប្រទេស BRICS នឹងធ្វើការងារត្រៀមយ៉ាងសកម្ម ដើម្បីធ្វើការងារសម្រាប់លុបបំបាត់ គម្លាតពាណិជ្ជកម្មផ្សេងៗ បង្កើតការយោគយល់គ្នា ព្រមនិងធានាឱ្យមានបរិយាកាសពាណិជ្ជកម្មល្អប្រសើរ សម្រាប់ដៃគូរបស់ប្រទេស BRICS ទាំងអស់៕

វិទ្យុមិត្តភាពកម្ពុជាចិន