(អាល្លឺម៉ង់)៖ មន្ត្រីប្រធានាធិបតីបារាំងបាននិយាយថា បារាំងចង់ឱ្យអ៊ីរ៉ង់ និងវេណេហ្ស៊ុយអេឡា ដែលកំពុងរងទណ្ឌកម្ម ត្រឡប់ទៅកាន់ទីផ្សារប្រេងវិញ ដើម្បីបន្ធូរបន្ថយគំនាបរបស់រុស្ស៉ី លើការផ្គត់ផ្គង់ថាមពលដែលបានធ្វើឲ្យតម្លៃឡើងថ្លៃខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២។
បារាំងក៏ចង់ឱ្យយន្តការដែលបានគ្រោងទុកដើម្បីកាត់បន្ថយតម្លៃប្រេង មានលក្ខណៈទូលំទូលាយតាមដែលអាចធ្វើទៅបាន និងមិនត្រូវបានកំណត់ចំពោះទិន្នផលរបស់រុស្ស៊ីនោះទេ។
មន្ត្រីបារាំងរូបនេះក៏បានគូសបញ្ជាក់ផងដែរថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រាប់មេដឹកនាំក្រុមប្រទេស G7 នៅព្រឹកថ្ងៃចន្ទថា លក្ខខណ្ឌនៃកិច្ចចរចាជាមួយរុស្ស៊ីគឺមិនសមស្របទេ ដោយចង់ស្ថិតក្នុងជំហររឹងមាំមុនពេលចាប់ផ្តើមកិច្ចចរចាណាមួយ៕