(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ២,១៩៧ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam ទី២២ ខែសីហា ឆ្នាំ២០២២។

ក្នុងរបាយការណ៍ថ្ងៃចន្ទនេះដែរ វៀតណាមបានរកឃើញករណីអ្នកស្លាប់ថ្មីម្នាក់បន្ថែមទៀតផងដែរ។

គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១,៣៨៦,១០៦នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១០,០៨០,៦៨១នាក់ និងស្លាប់សរុបចំនួន ៤៣,១០៦នាក់៕