(តូក្យូ)៖ ប្រទេសជប៉ុនកំពុងពិចារណាការដាក់ពង្រាយមីស៊ីល Cruise បាញ់រយៈចម្ងាយឆ្ងាយចំនួន១ពាន់ដើម ដើម្បីជម្រុញសមត្ថភាពប្រយុទ្ធប្រឆាំងនឹងប្រទេសចិន ដែលជាការត្រៀមលក្ខណៈទុកជាមុនមួយ ក្រោយសភាពការណ៍ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានលក្ខណៈកាន់តែតានតឹង។

កាសែតក្នុង ស្រុករបស់ជប៉ុន បានរាយការណ៍ថាអាវុធមីស៊ីលទាំងឡាយដែលគេអាចបាញ់តាមយន្តហោះ ចម្បាំងឬតាមកប៉ាល់ចម្បាំងនឹងត្រូវគេដាក់ពង្រាយនៅព័ទ្ធជុំវិញកោះណាន សេ Nanse ដែលអាចមានសមត្ថភាពបាញ់ឆ្ងាយដល់តំបន់ឆ្នេរសមុទ្ទរបស់កូរេខាងជើងនិង ប្រទេសចិន។ មីស៊ីល Cruise ទាំងប្រមាណ១ពាន់ដើមនោះ គឺជាមីស៊ីលដែលអាចបាញ់ក្នុង ចម្ងាយដល់ទៅ ១០០គីឡូម៉ែត្រ។

ការត្រៀមលក្ខណៈនេះ បានទន្ទឹមនឹងការត្រៀមខ្លួនរបស់កោះតៃវ៉ាន់ដែលកំពុងតែបង្កើន សមត្ថភាពយោធាតាមរយៈ Upgrade ប្រព័ន្ធមីស៊ីល Patriot ដើម្បីដាក់ពង្រាយជុំវិញកោះតៃ វ៉ាន់។ សហរដ្ឋអាមេរិកកំពុងជួយបង្កើនសមត្ថភាពប្រព័ន្ធអាវុធមីស៊ីលចិនតៃវ៉ាន់រយៈពេល៤ ឆ្នាំកន្លះ ដែលកម្មវិធីរៀបចំនោះបានកំណត់ចាប់ផ្តើមរវាងពីថ្ងៃទី២០ កក្កដា ឆ្នាំ២០២២ ដល់ថ្ងៃទី ៣១ធ្នូឆ្នាំ២០២៦។ កាសែតចិន The China Morning Post បានរាយការណ៍មុននេះថា កោះតៃវ៉ាន់នឹងបង្កើនសមត្ថភាពប្រព័ន្ធអាវុធមីស៊ីល Patriot កម្រិត 2pac-2 ទាំងអស់ឱ្យ ក្លាយជា ប្រព័ន្ធមីស៊ីល Guided Enhancement Pac-3 ដែលជាប្រព័ន្ធកម្រិតខ្ពស់អាចបាញ់មីស៊ីលក្នុង កម្រិតឆ្ងាយបាន និងថែមទាំងអាចស្ទាក់ចាប់គ្រាប់មីស៊ីលបាលីស្ទីករបស់សត្រូវថែមទៀតក្នុង ចម្ងាយ៦០០គីឡូម៉ែត្រ។

ការរៀបចំខ្លួនបង្កើនសមត្ថភាពយោធាទាំងកោះតៃវ៉ាន់និងប្រទេសជប៉ុនគឺនៅបន្ទាប់ពីបាន ឃើញនូវកំហឹងរបស់សាធារណរដ្ឋប្រជាមានិតចិនចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភា អាមេរិក លោកស្រីណានស៊ីប៉េឡូស៊ីកាលពីដើមខែសីហាឆ្នាំ២០២២។

នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានថ្លែងថាសមយុទ្ធរបស់ចិនកន្លងមកនេះដែល បានធ្វើការហ៊ុមព័ទ្ធកោះតៃវ៉ាន់ បានបាញ់មីស៊ីលបាលីស្ទីកយ៉ាងហោចមាន៥ គ្រាប់បានធ្លាក់ ចូលក្នុងដែនទឹកនៃតំបន់សេដ្ឋកិច្ចពិសេសរបស់ជប៉ុន។

ប្រទេសជប៉ុនបានដាក់ពាក្យបណ្តឹងការទូតតវ៉ាជំទាស់ដល់រដ្ឋាភិបាលក្រុងប៉េកាំងជុំវិញការ បាញ់ មីស៊ីលដែលបានធ្លាក់ចូលក្នុងដែនទឹកនៃតំបន់សេដ្ឋកិច្ចពិសេសរបស់ជប៉ុននោះ។
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ចាប់តាំងពីពេលនោះហើយ បានថ្លែងប្តេជ្ញាបង្កើន សមត្ថភាពយោធាដើម្បីការពារប្រទេសជប៉ុន ខណៈសភាពការណ៍តានតឹងក្នុងតំបន់ កាន់ តែកើនឡើងបន្តិចម្តងៗជាលំដាប់ ក្រោយមានដំណើរទស្សនកិច្ចថ្ងៃទី២និង៣សីហា របស់ លោកស្រីណានស៊ីប៉េឡូស៊ីក្នុងកោះតៃវ៉ាន់នោះមក។

តាមពិតមេដឹកនាំនៃប្រទេសចិនលោកស៊ីជីនពីង ធ្លាប់បានបង្ហើបប្រាប់ប្រធានាធិបតី អាមេ រិកលោកចូបៃដិន ដើម្បីរកការរារាំងដំណើររបស់លោកស្រីប្រធានសភាអាមេរិកនោះរួចទៅ ហើយ ក្នុងឳកាសដែលមានជំនួបតាមទូរស័ព្ទរវាងគ្នានាចុងខែកក្កដាឆ្នាំ២០២២ ដែលប៉ុន្មាន ថ្ងៃមុននឹងមានដំណើរទស្សនកិច្ចរបស់លោកស្រីណានស៊ីប៉េឡូស៊ី, ប៉ុន្តែលោក ស្រីប្រធាន សភាអាមេរិករូបនោះ នៅតែចចេសបន្តការធ្វើដំណើរមកជាដដែល។ ចិនបានចាត់ទុកដំណើររបស់លោក ស្រីណានស៊ីប៉េឡូស៊ី មកកោះតៃវ់ាន់ គឺជាការបំពាននឹង គោលនយោបាយចិនតែមួយ, ជាការបំពានដែនអធិបតេយ្យភាពជាតិចិន និងជាការចង់លើក ទឹកចិត្តក្រុមចង់ផ្តាច់ខ្លួនតៃវ៉ាន់ធ្វើអប គមន៍កោះចេញពីការគ្រប់គ្រងរបស់ចិនដីគោក។
ទស្សនកិច្ចតែ១៨ម៉ោងរបស់លោកស្រីប្រធានសភាអាមេរិក បាននាំឱ្យប្រទេសចិនបានខឹង សម្បារដោយបានធ្វើសមយុទ្ធទ្រង់ទ្រាយធំប្រឆាំងវិញ រយៈពេល៨ថ្ងៃ។

ប្រទេសចិនបានចេញ ឯកសារក្រដាសស ព្រមានចិនតៃវ៉ាន់មិនត្រូវស្រមើ ស្រមៃចង់បំបែកកោះតៃវ៉ាន់ចេញពីទឹកដី របស់ចិន និងបញ្ជាក់ប្រាប់តៃវ៉ាន់ទៀតថាប្រទេសចិនមានតែមួយ, ហើយកោះតៃវ៉ាន់គឺជាផ្នែក មួយនៃទឹកដីរបស់ចិន។ ចិន បានបញ្ជាក់លើការអាចប្រើប្រាស់កម្លាំងដើម្បីបង្រួបបង្រួមចិន តៃវ៉ាន់ ថែមទៀតបើសិនជាមានភាពចាំបាច់។ ប៉ុន្តែកោះតៃវ៉ាន់បាននិយាយប្រឆាំងនឹងសកម្មភាពគំរាមរបស់ប្រទេសចិននិងតៃវ៉ាន់បានប្រញាប់ បង្កើនសមត្ថភាពយោធារបស់ខ្លួនដើម្បីត្រៀមទប់ទល់ការវាយលុកណាមួយពីប្រទេស ចិន។

ក្រោយដំណើររបស់លោកស្រីណានស៊ីប៉េឡូស៊ីដែលធ្វើឱ្យប្រទេសចិនខឹងនោះមក, សមា ជិកសភាចំនួន៥រូប បានបន្តដំណើរទស្សនកិច្ចមកកោះតៃវ៉ាន់ថែមទៀត នាប្រមាណ១០ថ្ងៃ ក្រោយមកទៀត។ សមាជិកសភាអាមេរិកទាំង៥រូប រួមមាន៤នាក់ជាសមាជិកសភាតំណាង រាស្ត្រ និងម្នាក់ទៀតជាសមាជិកព្រឹទ្ធសភាលោក Ed Markey ដែលដឹកនាំដំណើរទស្សនកិច្ច ២ថ្ងៃលើកោះតៃវ៉ាន់នោះ។ ប្រទេសចិនដែលផ្អាកសមយុទ្ធទ្រង់ទ្រាយធំទៅហើយនោះ បាន បន្តធ្វើសមយុទ្ធប្រឆាំងរបស់ខ្លួនថែមទៀតនៅជុំវិញកោះតៃវ៉ាន់ប្រឆាំងនឹងដំណើរទស្សនកិច្ច ក្រុមគណៈប្រតិភូសភាអាមេរិកនោះ។

ដំណើរទស្សនកិច្ចរបស់សភាអាមេរិកទាំង៥រូប រវាងពីថ្ងៃទី១៤ដល់១៥សីហានោះ មិនមែនជា ដំណើរទស្សនកិច្ចចុងក្រោយរបស់មន្ត្រីអាមេរិកនោះឡើយ ។ នៅថ្ងៃទី២១និង២២សីហានេះ, អភិបាលរដ្ឋ Indiana របស់សហរដ្ឋអាមេរិក លោក Eric Holcomb បានដឹកនាំគណប្រតិភូធ្វើ ទស្សនកិច្ច២ថ្ងៃលើកោះតៃវ៉ាន់នោះបន្តទៀត ដែលជាដំណើរទស្សនកិច្ចព្យាយាមពន្យុះចិនឱ្យ កាន់តែមានកំហឹង។ លោក Eric Holcomb បានជួបជាមួយនឹងមេដឹកនាំកោះតៃវ៉ាន់លោកស្រី សៃ អ៊ឹងវិន និងបណ្តាមន្ត្រីកោះតៃវ៉ាន់មួយចំនួនទៀត។ ក្នុងដំណើរទស្សនកិច្ចនេះ ភាគីអាមេ រិកនិងតៃវ៉ាន់នៅបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចរវាងគ្នានិងគ្នាថែមទៀត។
ដំណើរទស្សនកិច្ចរបស់អភិបាលរដ្ឋ Indiana នាពេលនេះ ត្រូវគេចាត់ទុកថាជាការពង្រឹង នូវ ទំនាក់ទំនងភាពជាដៃគូរវាងរដ្ឋ Indiana អាមេ រិកជាមួយនឹងកោះតៃវ៉ាន់ក៏ដូចជាដំណើរ ទស្សនកិច្ចពង្រឹងការអភិវិឌ្ឍន៍សេដ្ឋកិច្ច។

សហរដ្ឋអាមេរិក នៅជាមួយនឹងការបញ្ជួនគណប្រតិភូទាំងផ្នែកសភានិងស៊ីវិលសម្រុកមកកាន់ កោះតៃវ៉ាន់ជាបន្តបន្ទាប់នេះ បានថ្លែងបញ្ជាក់នូវការគ្រោងធ្វើដំណើររបស់ខ្លួនបន្តឆ្លងកាត់ ជ្រោយកោះ តៃវ៉ាន់ Taiwan Strait ដែលស្ថិតនាភាគខាងកើតប្រទេសចិននាច្រើនថ្ងៃខាងមុខ ទៀតនេះ។ ដំណើរទស្សនកិច្ចត្រៀមឆ្លងកាត់ជ្រោយកោះ តៃវ៉ាន់នាពេលខាងមុខ តាមរយៈ កប៉ាល់ចម្បាំង, និងតាមរយៈការ ហោះហើរយន្តហោះថែមទៀតនោះ ត្រូវសហរដ្ឋអា មេរិក ចាត់ទុកថាជាសេរីភាពការធ្វើ ដំណើរឆ្លងកាត់តំបន់នៃលំហដែនអន្តរជាតិ។ ប៉ុន្តែប្រទេសចិន មិនបាននៅស្ងៀមឡើយ។ ចិនបានប្រ កាសការធ្វើសមយុទ្ធនៅក្នុងតំបន់សមុទ្ទចិនខាងកើត របស់ខ្លួនវិញផងដែរ។

សារព័ត៌មាន Russia Today បានផ្សាយកាលពីថ្ងៃអាទិត្យទី២១សីហាថា សមយុទ្ធរបស់កងកងកម្លាំងរំដោះប្រជាជនចិន នឹងមានរយៈពេល១៤ម៉ោង ដែលចាប់ផ្តើមពីម៉ោង២រំលង អាធ្រាត្រឈានចូលថ្ងៃច័ន្ទ បន្តរហូតដល់រសៀលម៉ោង៤ថ្ងៃទី២២សីហា។

មន្ត្រីនាំពាក្យក្រ សួងការបរទេសចិន លោកវ៉ាង វិនប៊ិន បានថ្លែងថាការធ្វើសមយុទ្ធយោធា របស់ចិននៅក្បែរ កោះតៃវ៉ាន់ គឺជារឿងចាំបាច់និងស្របតាមច្បាប់ដើម្បីជាការឆ្លើយតប ចំពោះ សកម្មភាពបង្ក ហេតុរបស់សហរដ្ឋអាមេរិកដែលជាចំណាត់ការមួយរក្សាការពារដែនអធិបតេយ្យ និងបូរណភាពដែនដីរបស់ប្រទេសចិន៕