(ប៉េកាំង)៖ “ក្នុងរយៈពេល៧៥ឆ្នាំកន្លងទៅនេះ បក្សកុម្មុយនីស្តចិនបានសាមគ្គីនិងដឹកនាំប្រជាជនគ្រប់ជនជាតិ នៅទូទាំងប្រទេសចិន ធ្វើការតស៊ូព្យាយាមឥតឈប់ឈរ បានបង្កើតអច្ឆរិយពីរ ពោលគឺសេដ្ឋកិច្ចទទួលបាន ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងសង្គមមានស្ថិរភាពរយៈពេលយូរ ។ល។” ក្នុងពិធីបដិសណ្ឋារកិច្ចអបអរសាទរខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលបើកធ្វើនៅពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានពិពណ៌នាដំណើរដ៏អស្ចារ្យ របស់សាធារណរដ្ឋប្រជាមានិតចិនដូចខាងលើនេះ។
ពីទស្សនៈអភិបាលកិច្ចដែលតម្កល់ទុកប្រជាជនជាអាទិភាព ដល់ការរៀបចំចាត់ចែងជាប្រព័ន្ធរបបដ៏សំខាន់ អំពីប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល មជ្ឈដ្ឋានខាងក្រៅបានយល់ឃើញឡូហ្ស៊ីកដ៏ជ្រាលជ្រៅ នៃការអភិវឌ្ឍនិងការរីកចម្រើនរបស់ចិន។ “អំណាចទាំងអស់នៃសាធារណរដ្ឋប្រជាមានិតចិនគឺជារបស់ប្រជាជន ។” នេះជាពាក្យសន្យាយ៉ាងម៉ឺងម៉ាត់ ដែលត្រូវដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញរបស់ចិន។ បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិ នបង្កើតឡើង ឆ្លងតាមរយៈការរៀបចំចាត់ចែង ខាងនយោបាយដ៏សំខាន់មួយចំនួន ដូចជា ការបង្កើតរបបសភាតំណាងប្រជាជន របបពហុបក្សធ្វើកិច្ចសហប្រតិបតិ្តការ និងប្រឹក្សានយោបាយជាមួយគ្នា ដើម្បីធានា “អំណាចទាំងអស់នៃប្រទេសជាតិ គឺជារបស់ប្រជាជន ”។ អ្នកបង្កើតប្រទេសចិនថ្មីប្រែក្លាយគោលបំណង នៃប្រជាជនដែលចង់ធ្វើជាម្ចាស់របស់ប្រទេសជាតិ ទៅជាការពិតជាក់ស្តែង។
ឆ្លងកាត់ការអភិវឌ្ឍអស់រយៈពេល៧៥ឆ្នាំ ប្រជាធិបតេយ្យបែបចិនត្រូវបានបង្ហាញក្នុងការតាក់តែង គោលណែនាំផ្នែកនយោបាយដ៏សំខាន់ របស់ប្រទេសជាតិផង ហើយក៏ត្រូវបង្ហាញ យ៉ាងលម្អិតក្នុងការហូបចុក និងសម្លៀកបំពាក់របស់ប្រជាជនផងដែរ។ ជាពិសេសគឺចាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក បក្សកាន់អំណាចរបស់ចិន បានធ្វើឱ្យស៊ីជម្រៅ នូវការយល់ដឹងចំពោះក្រឹត្យក្រមអភិវឌ្ឍន៍នៃនយោបាយប្រជាធិបតេយ្យ ហើយបានលើកឡើងទស្សនៈស្តីពី “ ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល” ដែលទទួលបានការយកចិត្ត ទុកដាក់ខ្ពស់ពីមជ្ឈដ្ឋានខាងក្រៅ។ ខុសគ្នានឹងរបបប្រជាធិបតេយ្យនៃប្រទេសប៉ែកខាងលិច ប្រជាធិបតេយ្យរបស់ប្រជាជន ក្នុងដំណើរការទាំងមូល របស់ប្រទេសចិន សម្រេចបាននូវឯកភាពគ្នានៃប្រជាធិបតេយ្យ ក្នុងដំណើរការនិងប្រជាធិបតេយ្យ ក្នុងសមិទ្ធផល ប្រជាធិបតេយ្យក្នុងរបៀបវារៈ និងប្រជាធិបតេយ្យក្នុងភាពជាក់ស្តែង ប្រជាធិបតេយ្យដោយផ្ទាល់និងប្រជាធិបតេយ្យ ដោយប្រយោល ប្រជាធិបតេយ្យរបស់ប្រជាជននិងឆន្ទៈរបស់ប្រទេសជាតិ ដែលជាប្រជាធិបតេយ្យប្រកបដោយគ្រប់ជ្រុងជ្រោយ ក្នុងខ្សែសង្វាក់ទាំងមូល និងគ្របដណ្តប់ទាំងមូល ហើយក៏ជាប្រជាធិបតេយ្យសង្គមនិយមទូលំទូលាយបំផុត ប្រាកដប្រជាបំផុតនិងមានប្រសិទ្ធភាពបំផុត។
ប៉ុន្មានឆ្នាំកន្លងទៅនេះ ទន្ទឹមនឹងនិម្មាបនកម្មពិភពលោកមានភាពបម្រែបម្រួលយ៉ាងជ្រាលជ្រៅ ប្រទេសប៉ែកខាងលិច មួយចំនួនបានបាត់បង់របៀបរៀបរយ ក្នុងអភិបាលកិច្ច និងកើតមានភាពវឹកវរខាងប្រជាធិបតេយ្យ ។ ប៉ុន្តែពួកគេប៉ុនប៉ងផ្តាច់មុខ សិទ្ធិនិយមន័យចំពោះនយោបាយប្រជាធិបតេយ្យ ដែលចាត់ទុក “ប្រជាធិបតេយ្យ” ជាឧបករណ៍រក្សាអនុត្តរភាពនិង ផលប្រយោជន៍ផ្ទាល់ខ្លួន ជំរុញដោយបង្ខំនូវអ្វីដែលហៅថា “ការកែច្នៃប្រជាធិបតេយ្យ” ដែលនាំមកនូវការវាយប្រហារ យ៉ាងធ្ងន់ធ្ងរដល់នយោបាយប្រជាធិបតេយ្យពិភពលោក។
ក្នុងបរិបទបែបនេះ ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលរបស់ប្រទេសចិន ធ្វើឱ្យពិភពលោកមាន ការគិតពិចារណាកាន់តែស៊ីជ្រៅ។ មនុស្សកាន់តែច្រើនឡើងៗ បានឃើញច្បាស់ថា ប្រជាធិបតេយ្យមិនមែនមានតែរូបមន្ត របស់ប្រទេសប៉ែកខាងលិចតែមួយគត់ទេ ប្រជាធិបតេយ្យជាសិទ្ធិរបស់ប្រជាជននៃបណ្តាប្រទេសនានា តែមិនមែនជាកម្មសិទ្ធិផ្តាច់មុខ របស់ប្រទេសមួយចំនួនតូចទេ។ តើប្រទេសមួយមានប្រជាធិបតេយ្យឬអត់ គឺត្រូវវិនិច្ឆ័យដោយប្រជាជន នៃប្រទេសនេះ។ ក្នុងរយៈពេល៧៥ឆ្នាំកន្លងទៅនេះ បក្សកាន់អំណាចរបស់ប្រទេសចិន បានស្វែងរកនិងត្រួសត្រាយផ្លូវអភិវឌ្ឍន៍ប្រជាធិបតេយ្យបែបចិន ដែលសមស្របនឹងសភាពការណ៍ជាតិរបស់ចិន ប្រជាជនចិនចំនួនជាង ១ពាន់៤រយលាននាក់ បានធ្វើជាម្ចាស់ផ្ទះយ៉ាងពិតប្រាកដ ។ ប្រការនេះធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍន៍ បង្កើនជំនឿចិត្តយ៉ាងខ្លាំងក្នុងការអភិវឌ្ឍប្រជាធិបតេយ្យ ហើយក៏បានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍអរិយធម៌នយោបាយ របស់មនុស្សជាតិផងដែរ។
ជំហាននៃការអភិវឌ្ឍសង្គមរបស់មនុស្សជាតិមិនដែលឈប់ទេ ការស្វែងរកចំពោះប្រជាធិបតេយ្យក៏ដូចអ៊ីចឹងដែរ ។ ប្រទេសចិននឹងធ្វើឱ្យ ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល មានសុក្រឹតភាពជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យប្រជាជនគ្រប់រូបអាចទទួលបាន សិទ្ធិនិងសេរីភាពកាន់តែទូលំទូលាយ ក៏ដូចជាផ្តល់ការធានា ផ្នែកប្រព័ន្ធរបបកាន់តែរឹងមាំ ដល់ការធ្វើទំនើបកម្មតាមបែបផែនចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន