(ប៉េកាំង)៖ ថ្ងៃទី៩ ខែតុលា សកម្មភាពប្រព័ន្ធផ្សព្វផ្សាយ ចម្រុះទ្រង់ទ្រាយធំក្រោមប្រធានបទ “ឆ្លងកាត់ភ្នំនិងសមុទ្រ ផ្កា Galsang រីក ៖ ជិះឡាន bus ទស្សនាប្រទេសចិនដំណើរ ទៅកាន់តំបន់ Xizang នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចាប់ដំណើរការនៅទីក្រុងប៉េកាំង។ លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានអញ្ជើញចូលរួមសកម្មភាពលើកនេះ។
សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងទៅស្វែងយល់ពីភូមិភាគស្វយ័ត Xizang បន្ថែមទៀត ហើយឃោសនាពីតំបន់ Xizang ដោយរួមបញ្ជូលមនសីការកសាងសហគមន៍ប្រជាជាតិចិន ទៅក្នុងដំណើរការផ្សព្វផ្សាយទាំងមូល ដើម្បីផ្សព្វផ្សាយឱ្យបានល្អ នូវរឿងរ៉ាវរបស់ Xizang ដែលប្រកបដោយសាមគ្គីភាព ជីវភាពធូរធារ អរិយធម៌ និងអេកូឡូស៊ីក្នុងយុគសម័យថ្មី៕
វិទ្យុមិត្តភាពកម្ពុជាចិន