(ប៉េកាំង)៖ ខណៈពេលដែលលោក Xi Jinping ប្រធានរដ្ឋចិនធ្វើដំណើរទៅកាន់ក្រុង Kazan ប្រទេសរុស្ស៊ីដើម្បីចូលរួម កិច្ចប្រជុំកំពូលប្រទេស BRICS លើកទី ១៦ នៅថ្ងៃទី ២២ ខែតុលាតាមម៉ោងក្នុងតំបន់ សកម្មភាពផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនដើម្បីអបអរសាទរខួប ៧៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងរុស្ស៊ី ដែលសហការរៀបចំដោយ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងក្រុមហ៊ុនវិទ្យុនិងទូរទស្សន៍ជាតិរុស្ស៊ី បានរៀបចំធ្វើនៅក្រុង Kazan។ ភ្ញៀវកិត្តិយសបានរួមគ្នាធ្វើជាសាក្ស៊ី នៃការចាប់ដំណើរការពិព័រណ៍ពិសេស នៅរុស្ស៊ីនៃពិព័រណ៍ចល័តសកលឆ្នាំ ២០២៤ ឈ្មោះ"អ្វីបជាអរិយធម៌៖ ជួបជាមួយវប្បធម៌ Liangzhu"។

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានឈានដល់កិច្ចសហប្រតិបត្តិការជាមួយ ស្ថាប័នជាច្រើនរបស់រុស្ស៊ី ហើយកម្មវិធីផ្សព្វផ្សាយរួមរបស់ប្រព័ន្ធសារព័ត៌មានចិន-រុស្ស៊ីដូចជា "ជួបជាមួយប្រទេសចិន" "រឿងរ៉ាវរបស់ខ្ញុំជាមួយចិន" ជាដើមបានចាក់ផ្សាយនៅរុស្ស៊ី។

ខុទ្ទកាល័យប្រធានាធិបតីរុស្ស៊ី បានផ្ញើសារអបអរសាទរឱ្យសកម្មភាពនេះ ទទួលបានជោគជ័យដោយគាប់ប្រសើរ ព្រមទាំងបានសម្តែងការជូនពរយ៉ាងល្អប្រសើរ ចំពោះភ្ញៀវកិត្តិយសដែលចូលរួមសកម្មភាពនេះ៕

វិទ្យុមិត្តភាពកម្ពុជាចិន