(ប៉េកាំង)៖ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញទៅដល់ទីក្រុង Rio de Janeiro តាមយន្តហោះពិសេស ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 លើកទី១៩ ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសប្រេស៊ីល តបតាមការអញ្ជើញរបស់ លោក Lula ប្រធានាធិបតីសាធារណរដ្ឋសហព័ន្ធប្រេស៊ីល។

លោក Xi Jinping បានថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរនៅអាកាសយានដ្ឋាន ដោយថ្លែងអំណរគុណយ៉ាងស្មោះ និងជូនពរដ៏ល្អបវរចំពោះរដ្ឋាភិបាល និងប្រជាជនប្រេស៊ីល។ លោក Xi Jinping បានថ្លែងថា ឆ្នាំនេះ ប្រទេសទាំងពីរ បានអបអរសាទរខួប៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតយ៉ាងអធិកអធម ខ្ញុំទន្ទឹងរង់ចាំធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាង ស៊ីជម្រៅជាមួយលោកប្រធានាធិបតី Lula ស្តីពីការពង្រឹងទំនាក់ទំនងចិន-ប្រេស៊ីល ពង្រឹងការតភ្ជាប់ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ ព្រមទាំងបញ្ហាអន្តរជាតិ និងតំបន់ដែលយកចិត្តទុកដាក់រួម។ ជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះ នឹងពង្រឹងបន្ថែមទៀតនូវការកសាងទំនុកចិត្តគ្នាទៅវិញទៅមក ជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យផ្សេងៗ និងជំរុញទំនាក់ទំនងចិន-ប្រេស៊ីលឱ្យចាប់ដំណើរការ "៥០ ឆ្នាំមាស" បន្ទាប់។

ខ្ញុំក៏ទន្ទឹងរង់ចាំចូលរួមកិច្ចប្រជុំកំពូល G20 លើកទី ១៩ និងធ្វើការជាមួយគ្រប់ភាគី ដើម្បីពិភាក្សាអំពីផែនការសំខាន់ៗ ស្វែងរកការអភិវឌ្ឍ រួមគ្នាផ្តូចផ្តើមគំនិតអំពី ពហុភាវូបនីយកម្មពិភពលោក និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលស្មើភាព និងមានសណ្តាប់ធ្នាប់ ព្រមទាំងផ្តល់ផលប្រយោជន៍ទូទៅ និងប្រគបដោយបរិយបន្ន ដើម្បីជំរុញG20ឱ្យបន្តដើរតួនាទីកាន់តែធំ៕

វិទ្យុមិត្តភាពកម្ពុជាចិន