(សៅប៉ូឡូ)៖ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៃលោក ស៉ី ជីនពីង ប្រធានាធិបតីចិន ទៅកាន់ទីក្រុង Brasilia ប្រទេសប្រេស៉ីល នៅថ្ងៃពុធ ទី២០ ខែវិច្ឆិកា កំពុងបង្ហាញពីការប្រកួតប្រជែងផ្នែកការទូតកាន់តែខ្លាំងឡើង នៅទូទាំងប្រទេសអាមេរិកខាងត្បូងនេះតែម្តង តាមរយៈវត្តមានទីក្រុងប៉េកាំងនៅក្នុងតំបន់ និងវេទិកាពិភពលោក ខណៈសហរដ្ឋអាមេរិកវិញ កំពុងស្ថិតក្នុងដំណាក់កាលផ្លាស់ប្តួរប្រធានាធិបតី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ស៉ី និងប្រធានាធិបតីបប្រេសីល លោក Luiz Inacio Lula da Silva ត្រូវបានគេរឹពឹងថានឹងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងជំរុញពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រាប់ចាប់ពីវិស័យកសិកម្មរហូតដល់ថាមពល និងអវកាស។
និយាយពីកិច្ចប្រជុំដ៏សំខាន់ចំនួនពីរ គឺវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៉ី-ប៉ាស៉ីហ្វិក (APEC) នៅទីក្រុងលីម៉ា និងកិច្ចប្រជុំ G20 នៅទីក្រុង Rio de Janeiro កិច្ចព្រមព្រៀងរវាងប្រទេសកំពុងអភិវឌ្ឍធំៗ ជាមួយទំហំពាណិជ្ជកម្មទ្វេភាគី ប្រមាណ ១៨០ពាន់លានដុល្លារ បានកើតមានឡើង ក្នុងរយៈពេលមួយសប្តាហ៍ដែល លោក ស៉ី បានចូលរួម។ ខណៈលោក ស៉ី កំពុងលេចធ្លោ សហរដ្ឋអាមេរិក ដោយមានការចូលរួមពី លោកប្រធានាធិបតី ចូ បៃដិន បានផ្តល់នូវការសន្យាតិចតួចប៉ុណ្ណោះ។
អ្នកការទូតអឺរ៉ុបម្នាក់និយាយថា ឆ្នាំនេះ ចិនបានជួយបង្កើតការឯកភាពគ្នាលើបញ្ហាជាច្រើន រួមទាំងប្រធានបទ ដូចជាសិទ្ធិស្ត្រី ដែលមិនសូវមានអ្នកចាប់អារម្មណ៍កន្លងមក។ នេះមើលទៅដូចជារបត់ថ្មីនៃកាន់កាប់វេទិកាពហុភាគី ដែលអនាគតប្រធានាធិបតី លោក ដូណាល់ ត្រាំ ផ្ទាល់ក៏ទំនងជាមិនយកចិត្តទុកដាក់៕