(អូតាវ៉ា)៖​ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានទៅទស្សនារមណីយដ្ឋានរបស់លោក ដូណាល់​ ត្រាំ​ នៅឯរដ្ឋ​ Florida ដើម្បីជួបប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះ ប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយលោក​ ត្រាំ​ គំរាមយកពន្ធលើការនាំចូលរបស់កាណាដា ជុំវិញការព្រួយបារម្ភទាក់ទងនឹងព្រំដែន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី៣០​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២៤។

តាមអ្នកយកព័ត៌មាន​ ​Reuters លោក​ Trudeau ដែល​គម្រោង​ធ្វើ​ដំណើរ​សាធារណៈ​របស់​លោក​ មិន​មានដំណើរ​ទស្សនកិច្ច​ទៅ​រដ្ឋ Florida នោះ​ ត្រូវ​បាន​គេ​ឃើញ​ចាក​ចេញ​ពី​សណ្ឋាគារ​មួយ​នៅ​ទីក្រុង​ West Palm Beach រដ្ឋ Florida ហេីយទៅ​រមណីយដ្ឋាន Mar-a-Lago របស់លោក​ ត្រាំ។ ការិយាល័យលោក Trudeau និងតំណាងរបស់លោក ត្រាំ មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយទេ។

លោក ត្រាំ​ បានគំរាមថានឹងដាក់ពន្ធ ២៥ភាគរយ​ លើការនាំចូលពីកាណាដា និងម៉ិកស៉ិក រហូតដល់ប្រទេសផ្សេងទៀត​ ដែលបទប់ស្កាត់បាននូវបញ្ហាគ្រឿងញៀន ជាពិសេសថ្នាំ fentanyl និងជនចំណាកស្រុកឆ្លងកាត់ព្រំដែនរបស់ពួកគេ​ ជាមួយសហរដ្ឋអាមេរិក។​ កាណាដាគឺជាប្រទេសផលិតប្រេងធំជាងគេទី​ ៤របស់ពិភពលោក និងជាប្រទេសផលិតឧស្ម័នធម្មជាតិធំជាងគេទី​ ៦។ ភាគច្រើននៃការនាំចេញ​ គឺប្រេងឆៅ ៤លានបារ៉ែលក្នុងមួយថ្ងៃទៅកាន់សហរដ្ឋអាមេរិក៕