(បាងកក)៖​ គិតត្រឹមថ្ងៃសៅរ៍​ ទី៣០​ ខែវិច្ឆិកា​ អ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មានរយៈពេលច្រើនទសវត្សរ៍​ នៅភាគខាងត្បូងប្រទេសថៃ​ បានកើនឡើងដល់​ ៩នាក់​ ខណៈមនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀស​ដោយសារកម្រិតទឹកចេះតែកេីនឡេីង​បីថ្ងៃកន្លងមក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

នាយកដ្ឋាន​បង្ការ និង​កាត់បន្ថយ​គ្រោះមហន្តរាយ​ បានឱ្យដឹងថា​ នៅភាគខាងត្បូងប្រទេសថៃ ទឹកជំនន់ប៉ះពាល់ដល់គ្រួសារជិត​ ៥៣៤,០០០នាក់ អ្នកស្លាប់កើនឡើងដល់ ៩នាក់​ ហេីយមនុស្សរាប់ពាន់កន្លែងស្ថិតជម្រកបណ្តោះអាសន្នចំនួន ២០០នៅក្នុងតំបន់ដែលរងផលប៉ះពាល់។​

ស្រុក Chana នៃខេត្ត Songkhla ទទួលរងនូវទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេល ៥០ឆ្នាំ។ តាមនាយកដ្ឋានឧតុនិយមថៃ​ តំបន់មួយចំនួននៅភាគខាងត្បូងប្រទេស​ អាចមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត​ នៅថ្ងៃសៅរ៍នេះ​ ហេីយព្រមានអំពីទឹកជំនន់ភ្លាមៗនៅក្នុងតំបន់ដែលរងផលប៉ះពាល់ស្រាប់៕