(ប៉េកាំង)៖ ថ្ងៃទី ២ ខែធ្នូ តាមម៉ោងក្នុងតំបន់ លោក Geng Shuang តំណាងរងរបស់ចិនប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិបានប្រគល់《សេចក្តីផ្លែងការណ៍របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីបន្ទាត់មូលដ្ឋាន នៃដែនសមុទ្រកោះ Huangyan 》និងផែនទីដែនសមុទ្រពាក់ព័ន្ធជូនលោក Matthias អគ្គលេខាធិការរងស្តីទី នៃអង្គការសហប្រជាជាតិដើម្បីតម្កល់ទុកជាឯកសារ។

《សេចក្តីថ្លែងការណ៍》នេះនិងផែនទីដែនសមុទ្រនឹងប្រកាស តាមគេហទំព័ររបស់អង្គការសហប្រជាជាតិ។ កោះ Huangyan គឺជាទឹកដីមានស្រាប់របស់ប្រទេសចិន ។ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ រដ្ឋាភិបាលចិនបានកំណត់និងប្រកាសពី បន្ទាត់មូលដ្ឋានដែនសមុទ្រកោះ Huangyan ដោយអនុលោមតាម《អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់មហាសមុទ្រ》និងច្បាប់អន្តរជាតិដទៃទៀតព្រមទាំង《ច្បាប់ស្តីពីដែនសមុទ្រនិងដែនដីជាប់គ្នានៃសាធារណរដ្ឋប្រជាមានិតចិន》។

នេះជាវិធានការប្រក្រតីដែលរដ្ឋាភិបាលចិនធ្វើឡើង ដើម្បីពង្រឹងការគ្រប់គ្រងសមុទ្រ ដែលស្របតាមច្បាប់អន្តរជាតិ និងទម្លាប់អន្តរជាតិ។ ការតម្កល់ទុកសេក្តីថ្លែងការណ៍នេះមិនត្រឹមតែជា ការអនុវត្តកាតព្វកិច្ចរបស់ប្រទេសចិនក្នុងនាមជា រដ្ឋហត្ថលេខីនៃ《អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់មហាសមុទ្រ》ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវិធានការស្របច្បាប់ ដើម្បីគាំពារអធិបតេយ្យភាពទឹកដី និងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ចិនផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន