(ញូវយ៉ក)៖ អំឡុងកិច្ចប្រជុំបន្ទាន់ នៃប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអង្គារសប្តាហ៍នេះ រុស្ស៉ី និងសហរដ្ឋអាមេរិក បានចោទប្រកាន់គ្នាទៅវិញទៅមក ពីការគាំទ្រអំពើភេរវកម្មថាជាដើមចមនៃសង្រ្គាមស៉ីរី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ ២០២៤។
ក្រុមឧទ្ទាមស៉ីរី បានចូលកាន់កាប់ទីក្រុង Aleppo កាលពីសប្តាហ៍មុន នៅក្នុងការវាយលុកដឹកនាំដោយក្រុម Hayat Tahrir al-Sham (HTS) ដែលកើតចេញពីអតីតសាខាក្រុមអាល់កៃដា ឬគេស្គាល់ថា Nusra និងជាក្រុមដ៏ចម្បងនៅពីក្រោយការវាយលុកប្រឆាំងកងកម្លាំងរដ្ឋាភិបាលស៊ីរី។
លោក Robert Wood ឯកអគ្គរដ្ឋទូតរងអាមេរិកប្រចាំ UN បានអំពាវនាវឱ្យបន្ធួរបន្ថយភាពតានតឹង និងការពារជនស៉ីវិល។ ដោយចោទប្រកាន់កងកម្លាំង លោក Bashar al-Assad ប្រធានាធិបតីស៉ីរី និងរុស្ស៉ី លោក Wood បាននិយាយថា «ការពិត ក្រុមឧទ្ទាម HTS ដែលត្រូវបានចាត់ទុកជាអង្គការភេរវករ ដោយសហរដ្ឋអាមេរិក និង UN មិនសមថាប្រព្រឹត្តអំពើអំពើឃោរឃៅថែមទៀត លើរបបលោក Assad និងអ្នកគាំទ្ររុស្ស៉ីរបស់ខ្លួននោះទេ បើគ្មានការវាយប្រហារលើសាលារៀន មន្ទីរពេទ្យ»។
នៅក្នុងការកត់សម្គាល់ដែលសំដៅទៅកាន់ លោក Wood ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំ UN លោក Vassily Nebenzia បាននិយាយថា «អ្នកមិនអាចនិយាយថាវាជាភាពក្លាហាន ក្នុងការប្រព្រឹត្តំអំពើភេរវកម្មជាក់ស្តែងប្រឆាំងជនស៉ីវិល នៅក្នុងទីក្រុងដែលកំពុងមានសន្តិភាពរបស់ស៉ីរីនោះទេ»។ លោក Nebenzia និយាយទៀតថា «គ្មានការបំភាន់ណាមួយទេ ដែលថាទីក្រុងវ៉ាស៉ីនតោន មានឆន្ទៈប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ ដោយពិតប្រាកដនោះ»៕