(អាឡឹបប៉ូ)៖ ក្រុមឧទ្ទាមស៊ីរីកំពុងព្យាយាមបង្ហាញថា ពួកគេអាចគ្រប់គ្រងទីក្រុង Aleppo បានប្រសើរជាងរដ្ឋាភិបាល ដោយស្តារសណ្តាប់ធ្នាប់ និងសេវាសាធារណៈឡើងវិញ បន្ទាប់ពីបានវាយយកទីក្រុងនេះ កាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមឧទ្ទាម បានសម្រេចលុបចោលបម្រាមគោចរពេលយប់ ថែមទាំងបានផ្គត់ផ្គង់នំប៉័ងដល់ប្រជាជន និងបង្កើនការគ្របដណ្តប់អ៊ីនធឺណិត។ អ្នកស្រុកម្នាក់បាននិយាយថា «យើងរំពឹងថាស្ថានការណ៍នឹងអាក្រក់ខ្លាំង ប៉ុន្តែយុវជនបានដោះស្រាយទីក្រុងបានយ៉ាងល្អ»។
អ្នកវិភាគខ្លះជឿថា ក្រុមឧទ្ទាមស៊ីរី ដែលដឹកនាំដោយ លោក Hayat Tahrir al-Sham (HTS) កំពុងព្យាយាមបង្ហាញខ្លួន ជាជម្រើសមួយដែលអាចទុកចិត្តបាន ជំនួសរដ្ឋាភិបាលលោក Assad។ ពួកគេចង់បង្ហាញដល់ប្រជាជនស៊ីរី និងសហគមន៍អន្តរជាតិថា ពួកគេអាចគ្រប់គ្រងទឹកដី និងផ្តល់សេវាសាធារណៈ បានប្រសើរជាងរដ្ឋាភិបាល។
ទោះជាយ៉ាងណា អ្នកវិភាគផ្សេងទៀត មានការសង្ស័យចំពោះចេតនារបស់ចេតនារបស់ក្រុមនេះ ដោយពួកគេជឿថា លោក Hayat Tahrir al-Sham ដែលជាអតីតសាខារបស់អាល់កៃដានៅតែជាក្រុមភេរវករ ដែលមានគោលដៅបង្កើតរដ្ឋអ៊ីស្លាម នៅក្នុងប្រទេសស៊ីរី នឹងអាចប្រើប្រាស់អំពើហិង្សាដើម្បីរក្សាអំណាច។
គួរបញ្ជាក់ថា អនាគតនៃទីក្រុង Aleppo និងប្រទេសស៊ីរីទាំងមូល នៅមិនទាន់ច្បាស់លាស់នៅឡើយទេ។ ការប្រយុទ្ធគ្នា រវាងរដ្ឋាភិបាល និងក្រុមឧទ្ទាម នៅតែបន្តកើតមានឡើង ហើយមិនទាន់មានដំណោះស្រាយនយោបាយ ដែលអាចទទួលយកបាន ពីគ្រប់ភាគីទាំងអស់នៅឡើយទេ៕