(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Toyota Motor of North America នឹងបរិច្ចាគប្រាក់ ១លានដុល្លារអាមេរិក ដល់ពិធីឡើងកាន់តំណែង នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ខាងមុខ របស់លោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump, នេះបើតាមសម្តីអ្នកនាំពាក្យក្រុមហ៊ុន បានឱ្យដឹងនៅថ្ងៃអង្គារ ១ថ្ងៃបន្ទាប់ពីក្រុមហ៊ុន Ford Motor នៅទីក្រុង Detroit និងក្រុមហ៊ុន General Motors បានលើកឡើងថា ពួកគេនឹងបរិច្ចាគទឹកប្រាក់១លានដុល្លារដូចគ្នា។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៤​ ខែធ្នូ ឆ្នាំ២០២៤។

ក្រុមហ៊ុន Ford និង GM ក៏នឹងរួមចំណែកផ្តល់រថយន្ត ក្នុងពិធីឡើងកាន់តំណែងនេះផងដែរ, ខណៈក្រុមហ៊ុន Toyota មិនមានគម្រោងនោះទេ។ នេះបើតាមក្រុមហ៊ុន មានមូលដ្ឋាននៅប្រទេសជប៉ុន បានប្រាប់ឱ្យដឹង។

ពន្ធដែលបានស្នើឡើងដោយលោក Trump លើការនាំចូលពីប្រទេសម៉ិកស៊ិក និងកាណាដា នឹងប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តជាច្រើន នៅទ្វីបអាម៉េរិកខាងជើង ក្នុងនោះរួមទាំងក្រុមហ៊ុន Toyota ផងដែរ ដែលផលិតរថយន្តប្រភេទដឹកទំនិញ (Pickup) នៅម៉ិកស៊ិក។

​បណ្តាក្រុមហ៊ុនធំៗជាច្រើនទៀត ក្នុងនោះរួមទាំង Amazon និង Meta Platforms ដែលជាក្រុមហ៊ុនមេរបស់ Facebook នោះ ក៏បរិច្ចាគ ដល់ពិធីឡើងកាន់តំណែងនេះដែរ៕