(ប៉េកាំង)៖ នៅថ្ងៃទី ២៤ ខែធ្នូ កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២៥នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានប្រកាសពីការរៀបចំឆាកសម្តែង បន្ទាប់បន្សំ នៅខេត្តក្រុងចំនួន៤ គឺនៅទីក្រុង Chongqing, ក្រុង Wuhan ខេត្ត Hubei, ក្រុង Lhasa ភូមិភាគស្វយ័ត Xi Zang និង ក្រុង Wuxi ខេត្ត Jiangsu។
ឆាកសម្តែងបន្ទាប់បន្សំទាំងនេះនឹងគួបផ្សំ ជាមួយឆាកសម្តែងសំខាន់នៅក្រុងប៉េកាំង សម្តែងកម្មវិធីនានាដើម្បីបង្ក បរិយាកាសប្បាយរីករាយ ក្នុងឆ្នាំថ្មីសម្រាប់ជនជាតិនានា ទូទាំងប្រទេសចិន ព្រមទាំងផ្តល់ជាចំណីចក្ខុសម្រាប់ទស្សនិកជន នៅទូទាំងពិភពលោកនៅយប់ដាច់ឆ្នាំចិន។
ក្រុមការងារនៃកម្មវិធីរាត្រីសមោសរនេះ នឹងផ្តោតលើប្រវតិ្តសាស្រ្ត និងវប្បធម៌ពិសេសនៃតំបន់ទាំង៤នេះ ប្រើការសម្តែងសិល្បៈ ដ៏ប្លែកពិសេសដើម្បីបង្ហាញពីវប្បធម៌ និងទំនៀមទម្លាប់ដ៏សម្បូរបែបនៃប្រទេសចិន ជីវភាពប្រកបដោយសុភមង្គល របស់ប្រជាជននិងសភាពការណ៍ នៃប្រទេសចិន ដែលមានការអភិវឌ្ឍយ៉ាងលឿន ក្នុងយុគសម័យថ្មី៕
វិទ្យុមិត្តភាពកម្ពុជាចិន