(សេអ៊ូល)៖ កាលពីព្រឹកថ្ងៃអាទិត្យនេះ យន្តហោះដឹកអ្នកដំណើរ១គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air បានជួបគ្រោះថ្នាក់ ពេលព្យាយាមចុះចត នៅអាកាសយានដ្ឋានអន្តរជាតិ Muan នៃប្រទេសកូរ៉េខាងត្បូង។
យន្តហោះខាងលើផ្ទុកមនុស្សសរុប១៨១នាក់។ គិតត្រឹមពេលនេះ មនុស្សយ៉ាងហោច៨៥នាក់ បានបាត់បង់ជីវិត ខណៈត្រឹម ២នាក់ប៉ុណ្ណោះ ត្រូវបានជួយសង្រ្គោះ ហើយតួលេខអ្នកស្លាប់ ត្រូវគេរំពឹងថា នឹងបន្តកើនថែមទៀត៕