(កៀវ)៖ រដ្ឋបាលយោធាក្រុង បានឱ្យដឹងថា កម្លាំងការពារដែនអាកាសនៅក្នុងរដ្ឋធានីកៀវ របស់អ៊ុយក្រែន បាននិងកំពុងឆ្លើយតបចំពោះការវាយប្រហារតាមអាកាសរបស់រុស្ស៉ី នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ ២០២៤។ នេះយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ភ្នាក់ងារ Reuters បានរាយការណ៍ពីការផ្ទុះមួយចំនួន នៅក្នុងរដ្ឋធានីកៀវ បន្ទាប់ពីកងទ័ពអាកាសអ៊ុយក្រែន ប្រកាសថា មានការគំរាមកំហែងដោយមីស៉ីល មកលើប្រទេស។ តាមព័ត៌មានបឋម បំណែកនៃមីស៉ីល បានធ្លាក់ចំអគារឯកជន ក្នុងសង្កាត់មួយនៃទីក្រុង។ ភ្លាមៗនេះ មិនទាន់មានព័ត៌មានពីការខូចខាត ឬអ្នករងគ្រោះនោះទេ។

នៅក្នុងសេចក្តីរាយការណ៍ដាច់ដោយឡែក អាជ្ញាធរ នឱ្យដឹងតាមប្រព័ន្ធតេឡេក្រាមថា ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត បានរងការវាយប្រហារដោយមីស៉ីលរុស្ស៉ី នៅទីក្រុង Shostka ភាគខាងជើងតំបន់ Sumy ស្របពេលដែលគណនីតេឡេក្រាមក្នុងស្រុកមួយទៀត ក៏បានរាយការណ៍ពីការផ្ទុះនៅក្នុងតំបន់៕