(ប៉េកាំង)៖ យប់ថ្ងៃទី ៣០ ខែធ្នូ មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ ២០២៥ បានប្រារព្ធធ្វើឡើងនៅរោងមហោស្រពជាតិចិន ដែលស្ថិតនៅទីក្រុងប៉េកាំង។ អ្នកដឹកនាំបក្សនិងរដ្ឋចិនដូចជាលោក Xi Jinping , លោក Li Qiang , លោក Zhao Leji ជាដើម បានចូលរួមទស្សនាការសម្តែងសិល្បៈ ជាមួយមហាជនមកពីបណ្តាមជ្ឈដ្ឋាននៅក្រុងប៉េកាំង ដើម្បីរួមគ្នាសាទរឆ្នាំថ្មីឆ្នាំសកល។
មហោស្រពលើកនេះ មានការសម្តែងល្ខោនប្រភេទខុសៗគ្នារបស់ប្រទេសចិន រឿងល្ខោនបុរាណដ៏ល្បីល្បាញ និងរឿងល្ខោន ដែលនិពន្ធថ្មីប្រកបដោយលក្ខណៈពិសេសដោយឡែកពីគ្នា ដែលបានបង្ហាញពីសភាពរុងរឿងនិងរស់រវើកនៃល្ខោនប្រជាជាតិចិន និងបង្ហាញពីការខិតខំតស៊ូឆ្ពោះទៅមុខ៕
វិទ្យុមិត្តភាពកម្ពុជាចិន