(ប៉េកាំង)៖ ក្រឡេកទៅមើលឆ្នាំ ២០២៤ បើកផែនទីបង្ហាញផ្លូវនៃការចុះត្រួតពិនិត្យការងារ នៅទូទាំងប្រទេសចិនរបស់លោក Xi Jinping ប្រធានរដ្ឋចិនការយកចិត្តទុកដាក់ និងក្តីរំពឹងយ៉ាងជ្រាលជ្រៅរបស់លោក Xi Jinping ចំពោះការងារ "កសិកម្ម ជនបទនិងកសិករ"បានផ្តល់នូវភាពកក់ក្តៅ និងកម្លាំងចិត្តដល់ប្រជាជន។
ដោយបារម្ភពីផលិតកម្មនិងជីវភាពរស់នៅរបស់កសិករ ដែលរងគ្រោះ លោក Xi Jinping បានស៊ូទ្រាំនឹងអាកាសធាតុត្រជាក់ខ្លាំង ទៅទស្សនកិច្ចតាមភូមិ ដើម្បីជូនពរឆ្នាំថ្មី លោក Xi Jinping បារម្ភពីសន្តិសុខស្បៀងដែលជា " កិច្ចការធំចម្បងរបស់ជាតិ" ដោយដើរចូលវាលស្រែ ដើម្បីសង្កេតមើលវឌ្ឍនភាព នៃការដាំដុះសំណាបនិងការរៀបចំភ្ជួររាស់នៅរដូវផ្ការីក លោក Xi Jinping បានយកចិត្តទុកដាក់ថា តើ "ហៅប៉ៅលុយ" របស់អ្នកភូមិអាចរីកធំឬអត់ លោក Xi Jinping បានទស្សនាភូមិនេសាទ និងចម្ការផ្លែឈើ ដើម្បីចុះត្រួតពិនិត្យការងារអភិវឌ្ឍ ឧស្សាហកម្មពិសេស។
នៅខណៈពេលដែលលាឆ្នាំចាស់អបអរឆ្នាំថ្មី យើងដើរតាមដានជើងរបស់លោក Xi Jinping ដើម្បីជ្រួតជ្រាបពីមនោសញ្ចេតនា របស់លោក Xi Jinping ដែលស្រលាញ់និងបម្រើកសិកម្ម ផ្តោតលើវិស័យកសិកម្មនិងពង្រឹងវិស័យកសិកម្ម និងការអភិវឌ្ឍនិងផ្តល់ប្រយោជន៍ខាងកសិកម្ម។
* ត្រូវតម្កល់ទុកសន្តិសុខស្បៀងជាតិនៅកន្លែងដែលសំខាន់
នៅឆ្នាំ ២០២៤ ក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារនៅតំបន់នានាទូទាំងប្រទេសចិន លោក Xi Jinping បានព្រួយបារម្ភអំពីសន្តិសុខស្បៀងដែលជា "អាទិភាពកំពូល"។ ខេត្ត Hunan គឺជាខេត្តមួយក្នុងចំណោម ខេត្តបង្កបង្កើនផលស្បៀងសំខាន់ទាំង ១៣ នៅទូទាំងប្រទេសចិន ផ្ទៃដីដាំដុះស្រូវនិងទិន្នផលសរុបបានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងទូទាំងប្រទេសចិន អស់រយៈពេលជាច្រើនឆ្នាំ ។ ខែមីនា លោករ Xi Jinping បានចុះត្រួតពិនិត្យការងារនៅទីនេះ កាលវិភាគដ៏សំខាន់មួយរបស់លោក Xi Jinping គឺត្រួតពិនិត្យលើបញ្ហាស្បៀង។
នៅឆ្នាំ ២០២៤ នេះ ដោយផ្អែកលើគ្រឹះមូលដ្ឋានជាង ០.៦៥ ទ្រីលានគីឡូក្រាមក្នុងរយៈពេល ៩ ឆ្នាំជាប់ៗគ្នា ទិន្នផលស្បៀងរបស់ប្រទេសចិនបានឈានដល់កម្រិតថ្មី ០.៧ ទ្រីលានគីឡូក្រាមជាលើកដំបូងដែលពង្រឹងបន្ថែមទៀត នូវមូលដ្ឋានគ្រឹះនៃសន្តិសុខស្បៀងជាតិ។
លោក Xi Jinping បានគូសបញ្ជាក់ថា ៖ យើងត្រូវរក្សាឱ្យបានមុតមាំនូវខ្សែបន្ទាត់ក្រហមនៃផ្ទៃដីដាំដុះ ជំរុញការកសាងដីស្រែស្តង់ដារខ្ពស់ប្រកបដោយគុណភាពខ្ពស់ ពង្រឹងការគាំទ្រផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងគ្រឿងបរិក្ខារលើវិស័យកសិកម្ម និងធានាឱ្យបានល្អនូវស្ថិរភាពផលិតកម្មនិងការផ្គត់ផ្គង់ស្បៀងនិងផលិតផលកសិកម្មសំខាន់ៗ ។
* គន្លឹះនៃការស្ដារទីជនបទឡើងវិញ ស្ថិតនៅត្រង់ការស្ដារឧស្សាហកម្មឡើងវិញប៉ុន្មានឆ្នាំចុងក្រោយនេះ
លោក Xi Jinping បានទស្សនាព្រៃភ្នំនិងស្រែចម្ការជាច្រើនដង ដើម្បីតម្រង់ទិសសម្រាប់ការអភិវឌ្ឍនិងការពង្រីកឧស្សាហកម្ម លក្ខណៈពិសេសរបស់ជនបទ។ ខែកញ្ញាឆ្នាំនេះ លោក Xi Jinping បានចុះត្រួតពិនិត្យការងារនៅមូលដ្ឋានដាំផ្លែប៉ោម Huaniu នៅភ្នំ Nanshan នៅសង្កាត់ Maiji ក្រុង Tianshui ខេត្ត Gansu។ លោក Xi Jinping បានលើកទឹកចិត្តអ្នកភូមិ ឱ្យអភិរក្សឱ្យបានល្អនិងអភិវឌ្ឍម៉ាកយីហោផ្លែប៉ោម Huaniu ដែលមានអាយុកាលជិត ៧០ ឆ្នាំ និងធ្វើឱ្យម៉ាកយីហោនេះ កាន់តែមានភាពរស់រវើក។
* ធ្វើឱ្យជីវភាពកាន់តែល្អប្រសើរឡើង
ក្នុងចិត្តរបស់លោក Xi Jinping ការធ្វើឱ្យប្រជាជនមានជីវភាពរស់នៅ ប្រកបដោយសុភមង្គលគឺជា "កិច្ចការធំចម្បងរបស់ជាតិ"។ តាំងពីសមាជជាតិលើកទី ១៨ នៃបក្សកុម្មុយនីស្តចិនមក លោក Xi Jinping បានទៅទស្សនាតំបន់ក្រីក្រខ្លាំងជាប់គ្នាចំនួន ១៤ នៅទូទាំងប្រទេសចិន ដើម្បីដឹកនាំការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ។ កាន់ចានបាយឱ្យ បាននឹងនរ ស្ដារឧស្សាហកម្មជនបទឡើងវិញ បង្កើនប្រាក់ចំណូលរបស់កសិករ និងធ្វើកំណែទម្រង់ជនបទ ឱ្យស៊ីជម្រៅ... តាមទិសដៅដែលចង្អុលបង្ហាញដោយលោក Xi Jinping ប្រទេសចិនបានជំរុញការស្តារជនបទ គ្រប់ជ្រុងជ្រោយឡើងវិញ ដោយរឹងមាំនិងមានភាពជឿជាក់លើខ្លួនឯង៕
វិទ្យុមិត្តភាពកម្ពុជាចិន