(ប៉េកាំង)៖ ការផ្លាស់ប្តូរនិងការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក គឺជាកម្លាំងចលករដ៏សំខាន់សម្រាប់វឌ្ឍនភាព នៃអរិយធម៌របស់មនុស្សជាតិនិងការអភិវឌ្ឍដោយសន្តិភាពនៃពិភពលោក។

កម្មវិធីវប្បធម៌ខ្នាតធំ《ការផ្លាស់ប្តូរនិងការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក》(រដូវកាលទី២)ដែលផលិតដោយមជ្ឈមណ្ឌលផ្សាយកម្មវិធីជាសាចិនជាសកល នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងចាក់ផ្សាយនៅបុស្តិ៍ CCTV4 នៅវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។

កម្មវិធីនេះនឹងបង្ហាញពីកំណប់ទ្រព្យនៃអរិយធម៌ទីទៃគ្នា រវាងចិននិងបរទេសនៅលើឆាកតែមួយ អ្នកជំនាញនិងបញ្ញវន្តចិន និងបរទេស នឹងធ្វើការផ្លាស់ប្តូរខាងវប្បធម៌ដោយស៊ីជម្រៅ ដែលនឹងបើកបង្អួចមួយ សម្រាប់ទស្សនិកជនទូទាំងពិភពលោក យល់ដឹងពីពហុវប្បធម៌និងបណ្តែតចាប់អារម្មណ៍ ជាមួយភាពទាក់ទាញនៃអរិយធម៌ទីទៃគ្នា។

កម្មវិធី《ការផ្លាស់ប្តូរនិងការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក》រដូវកាលនេះ នឹងផ្តោតលើប្រធានបទ "ការផ្លាស់ប្តូរនិងការរៀនសូត្រពីអរិយធម៌ រវាងចិននិងបរទេស" ស្វែងរកប្រភពនៃការអភិវឌ្ឍនៃអរិយធម៌របស់ប្រទេសចិន បង្ហាញពីឥទ្ធិពលវិជ្ជមានរបស់វាចំពោះពិភពលោក និងបង្កើនកម្លាំងផ្សព្វផ្សាយនិងកម្លាំងឥទ្ធិពល នៃអរិយធម៌របស់ប្រទេសចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន