(វ៉ាស៉ីនតោន)៖​ ក្រសួងការបរទេសអាមេរិក​ បានប្រកាសថា រដ្ឋមន្ត្រីការបរទេស​ លោក Antony Blinken នឹងទៅកាន់កូរ៉េខាងត្បូង ជប៉ុន បារាំង​ ក្នុងដំណេីរទស្សនកិច្ចចាប់ពីថ្ងៃទី៤​ ដល់ថ្ងៃទី​៩​ ខែមករា ចំពេលមានវិបត្តិនយោបាយនៅក្នុងទីក្រុងសេអ៊ូល។​ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី​៤​ ខែ​មករា​ ឆ្នាំ​ ២០២៤។

លោក​ Blinken នឹងជួបមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកូរ៉េខាងត្បូង ហើយពិភាក្សាអំពីរបៀបពង្រឹងកិច្ចខិតខំប្រឹងប្រែងសំខាន់ៗ ដើម្បីលើកកម្ពស់ឥណ្ឌូប៉ាស៉ីហ្វិកសេរី បើកចំហ និងវិបុលភាព ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងត្រីភាគីជាមួយជប៉ុន។​ នៅឯបារាំង លោក​ Blinken នឹងពិភាក្សាអំពីបញ្ហាប្រឈមក្នុតំបន់មជ្ឈិមបូព៌ា ចំពោះមុខកិច្ចខិតខំប្រឹងប្រែងបន្តដើម្បីសម្រេចបានបទឈប់បាញ់ហ្កាហ្សា​ រួមទាំងបញ្ហាអឺរ៉ុបផងដែរ។

ដំណេីរទស្សនកិច្ចរបស់​ លោក​ Blinken ដែលរួមមានទៅកាន់កូរ៉េខាងត្បូងផងនោះ​ ធ្វេីឡេីងចំពេលប្រទេសនេះកំពុងប្រឈមមុខនឹងភាពចលាចល​ ជុំវិញការប៉ុនប៉ងចាប់ខ្លួនប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ក្រោមការស៉េីបអង្កេតទាក់ទងនឹងច្បាប់អាជ្ញាសឹក​ដែលលោកបនាដាក់ចេញ​ កាលពីថ្ងៃទី៣​ ខែធ្នូ ឆ្នាំ ២០២៤៕