(សេអ៊ូល)៖ ជាថ្មីទៀត ក្រុមអ្នកស៉េីបអង្កេតកូរ៉េខាងត្បូង បានស្នើសុំប្រធានាធិបតីស្តីទី បញ្ជាឱ្យក្រុមអង្គរក្សការពារប្រធានាធិបតីព្យួរតំណែង លោក Yoon Suk Yeol សហការអនុវត្តតាមដីកាចាប់ខ្លួន បន្ទាប់ពីការអនុវត្តលេីកទីមួយមិនបានសម្រេច។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៤ ខែធ្នូ ឆ្នាំ ២០២៥។
ក្រុមអ្នកស៉េីបអង្កេតបានស្នេីនូវដីកាចាប់ខ្លួន លោក Yoon ជុំវិញការប៉ុនប៉ងដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក កាលពីខែមុន។ អង្គរក្ស រួមទាំងទាហានយោធា កាលពីថ្ងៃសុក្រ បានរារាំងព្រះរាជអាជ្ញាពីការចាប់ខ្លួន លោក Yoon Suk Yeol នៅក្នុងការប្រឈមមុខដាក់គ្នា ៦ម៉ោងខាងក្រៅនិវេសនដ្ឋានរបស់លោក។
ការិយាល័យស៉េីបអង្កេតអំពើពុករលួយលេីមន្ត្រីជាន់ខ្ពស់ ដែលកំពុងស៉េីបអង្កេតករណីនេះក៏បានស្នើសុំម្តងទៀតទៅកាន់ប្រធានាធិបតីស្តីទី លោក Choi Sang-mok បញ្ជាឱ្យក្រុមអង្គរក្សរបស់ លោក Yoon សហការអនុវត្តដីកានេះ។
តាមសារព័ត៌មាន Yonhap ប៉ូលិសបានស្នើឱ្យប្រធានក្រុមអង្គរក្ស គឺលោក Park Chong-jun បង្ហាញខ្លួនដើម្បីសាកសួរ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ៕