(ប៉េកាំង)៖ យប់ថ្ងៃទី ១២ ខែមករា មហោស្រពភាពយន្តទូរទស្សន៍ចិនប្រចាំឆ្នាំលើកទី៣ របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធឡើងនៅទីក្រុងប៉េកាំង។

លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការ នៃគណៈកម្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោក Li Yi លេខាធិការនៃក្រុមការងារបក្សនៃសហព័ន្ធអក្សរសាស្ត្រ និងសិល្បៈចិន និងលោក Zhang Hongsen លេខាធិការបក្សនៃសមាគមអ្នកនិពន្ធចិន បានប្រគល់រង្វាន់ជូនស្នាដៃឆ្នើមប្រចាំឆ្នាំ និងបានរួមគ្នាដាក់ឱ្យដំណើរការ "ឆ្នាំនៃការរួមបញ្ជូលគ្នារវាងភាពយន្ត ទូរទស្សន៍ វប្បធម៌ ទេសចរណ៍ និងការប្រើប្រាស់"៕

វិទ្យុមិត្តភាពកម្ពុជាចិន