(ប៉េកាំង)៖ នៅពេលរៀបចំការងារសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២៥ កិច្ចប្រជុំការងារសេដ្ឋកិច្ចមជ្ឈិមចិន បានលើកឡើងយ៉ាងច្បាស់ថា ត្រូវតែអភិវឌ្ឍសេដ្ឋកិច្ចព្រិលទឹកកកយ៉ាងសកម្ម។ ពិភពព្រិលទឹកកកដែលធ្លាប់តែឱ្យមនុស្សនៅក្នុងផ្ទះ ឥឡូវនេះបានទាក់ទាញ ភ្ញៀវទេសចរមកពីគ្រប់ទិសទីលើពិភពលោក ហើយបានក្លាយជាធនធានទេសចរណ៍ដ៏ពេញនិយម។ នៅពីក្រោយ “ភាពពេញនិយមខាងព្រិលទឹកកក” គឺជាការអនុវត្តដោយជោគជ័យនៃ “ព្រិលទឹកកកជាភ្នំមាសភ្នមប្រាក់ដែរ” ដែលជាការបង្ហាញយ៉ាងរស់រវើក នៃភាពរឹងមាំនៃសេដ្ឋកិច្ចសង្គម របស់ប្រទេសចិន។
ប្រទេសចិនមានធនធានព្រិលទឹកកកយ៉ាងសម្បូរបែប និងមានលក្ខខណ្ឌធម្មជាតិដ៏អំណោយផល។ពេលចុះត្រួតពិនិត្យការងារ នៅតំបន់ភាគឦសាន និងអញ្ជើញចូលរួម កិច្ចព្រិគ្រោះពិភាក្សាជាក្រុម នៃមហសន្និបាតសភាទាំងពីរទូទាំងប្រទេសចិន លោក Xi Jinping ប្រធានរដ្ឋចិន បានគូសបញ្ជាក់ម្តងហើយម្តងទៀតថា “ព្រិលទឹកកកក៏ជាភ្នំមាសភ្នំប្រាក់ដែរ” "ត្រូវតែប្រើប្រាស់ឱ្យបានពេញលេញ នូវធនធាននិងឧត្តមភាពពិសេសនៃតំបន់ភាគឦសាន ដើម្បីលើកកម្ពស់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស នៃសេដ្ឋកិច្ចព្រិលទឹកកកនៅតំបន់រងា”។
នាពេលបច្ចុប្បន្ន ទីក្រុង Harbin ដែលពឹងផ្អែកលើធនធានព្រិលទឹកកក នៅតែពេញនិយមសម្រាប់វិស័យទេសចរណ៍ ទីក្រុងBayannurភូមិភាគស្វយ័តម៉ុងហ្គោលីខាងក្នុង បានរៀបចំពិធីបុណ្យព្រិលទឹកកក ដើម្បីចាប់ផ្តើមរដូវកាលទេសចរណ៍ព្រិលទឹកកក ក្នុងតំបន់ ស្រុក Urumqi ភូមិភាគស្វយ័តស៊ីនជាំងបានរៀបចំ កម្មវិធីជិះស្គីជាលើកដំបូង សម្រាប់ទេសចរណ៍ព្រិលទឹកកករដូវរងាឆ្នាំ២០២៤-២០២៥ ហើយអ្នកចូលចិត្តជិះស្គី មកពីគ្រប់កន្លែងលើពិភពលោកបានមកចូលរួម ដើម្បីរីករាយកម្សាន្តនៅលើផ្លូវព្រិលទឹកកក។
សេដ្ឋកិច្ចព្រិលទឹកកកបានជំរុញឱ្យមាន ការអភិវឌ្ឍដោយភាពរុងរឿង នៃខ្សែសង្វាក់ឧស្សាហកម្មពាក់ព័ន្ធ ដូចជា ឧស្សាហកម្មសេវាកម្មនិងឧស្សាហកម្មម្ហូបអាហារ។ «របាយការណ៍ស្រាវជ្រាវ ស្តីពីការអភិវឌ្ឍ ឧស្សាហកម្មព្រិលទឹកកក របស់ប្រទេសចិន(២០២៤)»បានបង្ហាញថា នៅរដូវកាលទឹកកកនិងព្រិលឆ្នាំ២០២៣-២០២៤ ចំនួនអ្នកទេសចរកម្សាន្ត ព្រិលទឹកកកនៅក្នុង ប្រទេសចិន មានចំនួនលើសពី៣៨៥លាននាក់ ហើយតាមការប៉ាន់ប្រមាណ នៅក្នុងរដូវកាលព្រិលទឹកកក ឆ្នាំ២០២៤-២០២៥ ចំនួនមនុស្សនឹងលើសពី៥០០លាននាក់។
ភូមិ Beiji ទីក្រុង Mohe ខេត្ត Heilongjiang ស្ថិតនៅចុងខាងជើងនៃដីគោកប្រទេសចិន សីតុណ្ហភាពជាមធ្យម គឺក្រោមសូន្យអង្សាសេ រយៈពេលជាង៧ខែក្នុងមួយឆ្នាំ។ លោកស្រី Shi Ruijuan ដែលជាអ្នកភូមិបានបើក កន្លែងស្នាក់នៅក្នុងផ្ទះខ្លួន ចំនួនបន្ទប់ភ្ញៀវបានកើនឡើងពី៣ទៅ៨បន្ទប់ ហើយចំនួននៃការកក់បានកើនឡើងពីដំបូង “រង់ចាំភ្ញៀវមក”ទៅជា “ផ្ទុះបុង”។ការអភិវឌ្ឍនៃកន្លែងស្នាក់នៅក្នុងផ្ទះខ្លួន បានបញ្ជាក់ពីព្រិលទឹកកកនៃស្រុកកំណើតក្លាយជា “ភ្នំមាសនិងភ្នំប្រាក់។
នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ លោក Xi Jinping បានចុះត្រួតពិនិត្យការងារនៅភូមិ Beiji ហើយសំណេះសំណាល យ៉ាងស្និទ្ធស្នាល ជាមួយអ្នកទាំងឡាយនៅក្នុងកន្លែងស្នាក់នៅនេះ។ លោកបានសរសើរធនធានទេសចរណ៍ ដ៏អំណោយផលនៅទីនេះ។លោកបានបង្ហាញថា ការអភិវឌ្ឍវិស័យទេសចរណ៍គឺផ្តោតសំខាន់លើ ការលើកកម្ពស់ ការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់ ហើយលោកសង្ឃឹមយ៉ាងមុតមាំថា “ទេសភាពដ៏ស្រស់ស្អាត និងធនធានព្រិលទឹកកក នៃព្រំដែនភាគខាងជើងចិននាំមក នូវប្រាក់ចំណូលជាបន្តបន្ទាប់សម្រាប់អ្នកភូមិ។”
មានភូមិនិងទីប្រជុំជនរាប់ពាន់ ដូចជាភូមិBeijiទូទាំងប្រទេស ដែលបានអភិវឌ្ឍដោយពឹងផ្អែកលើព្រិលទឹកកក។ សង្កាត់ Chongli ខេត្ត Hebei ពីមុនពេលព្រិលធ្លាក់ខ្លាំង ក្នុងរដូវរងាត្រូវតែបិទផ្លូវនៅភ្នំ បច្ចុប្បន្ន ទីនេះបានក្លាយជារមណីយដ្ឋានជិះស្គីដ៏ល្បីល្បាញ លើពិភពលោក។ ស្រុកដែលធ្លាប់ក្រីក្រ ត្រូវបានចាកចេញពីភាពក្រីក្រ ហើយកំពុងឆ្ពោះទៅការអភិវឌ្ឍជនបទ។
ភូមិ Hantun ខេត្តJilin អ្នកភូមិបានពឹងផ្អែកលើការធ្វើស្រែចំការ ដើម្បីទ្រទ្រង់ជីវភាពជាច្រើនជំនាន់មកហើយ បច្ចុប្បន្ន ដោយពឹងផ្អែកលើទេសភាពធម្មជាតិដើរលើកករឹងក្នុងតំបន់ និងវប្បធម៌ជនជាតិម៉ាន់ជូ បានអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ ហើយបានក្លាយជា “ភូមិធូរធារ” ដ៏ល្បីល្បាញ។
ភូមិ Hongxin ភូមិភាគស្វយ័តម៉ុងហ្គោលីខាងក្នុង ជាភូមិភ្នំតូចមួយ ដែលមានប្រជាជនជាង៨០០នាក់ បានទាក់ទាញ អ្នកចូលចិត្តលេងកីឡាព្រិលទឹកកកចំនួន ១សែននាក់មកពីទូទាំងប្រទេស គិតរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤។វប្បធម៌ព្រិលទឹកកក ក្នុងតំបន់បានធ្វើឱ្យភូមិ Hongxin ក្លាយជា “ភូមិផ្ទុះល្បីលើបណ្តាញអ៊ីនធឺណែត។ ក្រោម ការជំរុញដោយ “ភាពពេញនិយម ខាងព្រិលទឹកកក” ចំនួនអ្នកទេសចរបានកើនឡើងយ៉ាងខ្លាំង សេដ្ឋកិច្ចព្រិលទឹកកកបានកើនឡើង ហើយធនធានព្រិលទឹកកក កំពុងជួយអភិវឌ្ឍទីជនបទតូចធំ នៅទូទាំងប្រទេស ហើយជួយជម្រុញដល់ការស្ដារអភិវឌ្ឍជនបទ៕
វិទ្យុមិត្តភាពកម្ពុជាចិន