(ប៊ែរឡាំង)៖ ក្រសួងការបរទេសអាល្លឺម៉ង់ នៅថ្ងៃចន្ទនេះបានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាជន ប៉ាឡេស្ទីន មិនត្រូវត្រូវបានបណ្តេញចេញពីតំបន់ហ្គាហ្សានោះទេ។ ការបដិសេធនេះ គឺជាការឆ្លើយតបដោយប្រយោលទៅនឹងការលើកឡើងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ពីលទ្ធភាពនៃការតាំងទីលំនៅថ្មី របស់ជនជាតិប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ បានបញ្ជាក់ថា ទីក្រុងប៊ែរឡាំងគាំទ្រជំហររួមរបស់ សហភាពអឺរ៉ុប ដៃគូអារ៉ាប់ និងអង្គការសហប្រជាជាតិ ដែលថាប្រជាជនប៉ាឡេស្ទីនមិនត្រូវ បណ្តេញចេញពីហ្គាហ្សា ហើយក៏មិនគួរមានការ កាន់កាប់ជាអចិន្ត្រៃយ៍ដោយអ៊ីស្រាអែលនោះទេ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងពីលទ្ធភាពនៃការតាំងទីលំនៅថ្មី របស់ជនជាតិប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សា ទៅកាន់ប្រទេសហ្ស៊កដានី និងអេហ្ស៊ីប ហើយគំនិតនេះ ត្រូវអ៊ីស្រាអែលយ៉ាងពេញទំហឹង៕