(ប៉េកាំង)៖ នៅវេលាម៉ោង ៨ យប់ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៥ កម្មវិធី «រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ ២០២៥» នៃអគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិនបានចាប់ផ្តើមដោយបានផ្តល់នូវអនុស្សាវរីយ៍ដ៏ល្អបវរ ដល់ ទស្សនិកជនជាតិនិងអន្តរជាតិ។

រាត្រីសមោសរលើកនេះបានបង្កើតកំណត់ត្រាថ្មីទាំងចំនួននៃការមើលការ ផ្សាយផ្ទាល់និងបរិមាណបញ្ចេញមតិលើ វេទិកាប្រព័ន្ធសារព័ត៌មានក្នុងស្រុក។ តាមស្ថិតិជំហានដំបូងឱ្យដឹងថា ការមើលការផ្សាយផ្ទាល់តាមប្រព័ន្ធសារព័ត៌មានថ្មីៗ មានចំនួន ២៨១៧ លានលើក កើនឡើង ៦៩០ លានលើកបើធៀបនឹង ២១២៧ លើកក្នុងរយៈពេលដូចគ្នានាឆ្នាំ ២០២៤។ ការអានប្រធានបទពាក់ព័ន្ធនឹងកម្មវិធី «រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៥»តាមបណ្តាញ ទំនាក់ទំនងសង្គមមានចំនួនដល់ទៅ ១៦,៦ ប៊ីលានលើក កើនឡើង ៥៥០ លាន លើកបើកធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅ។ ការបញ្ចេញមតិអំពីកម្មវិធីរាត្រី សមោសរលើបណ្តាញទំនាក់ទំនងសង្គម មានចំនួនដល់ទៅ ៦៧០ លានលើក កើនឡើង ១៣,៧៥% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

សូចនាករជាច្រើននៃការផ្សាយនៅបរទេស បានបង្កើតកំណត់ត្រាថ្មី។ ប៉ុស្តិ៍ ភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ីនៃបកណ្តាញទូរទស្សន៍ CGTN និងប្រព័ន្ធសារព័ត៌មានចំនួនជាង ២៩០០ នៃវេទិកាប្រព័ន្ធសារព័ត៌មាន ៨២ ភាសាបានផ្សាយផ្ទាល់និងរាយការណ៍ពីកម្មវិធី «រាត្រីសមោសរអបអរសាទរបុណ្យ ចូល ឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៥» ការចូលអាននៅទូទាំងពិភពលោក មានចំនួនលើស ពី ១៥៩០ លានលើក ការមើលវីដេអូពាក់ព័ន្ធ នៅឯក្រៅប្រទេសមានចំនួន ៥២០ លានលើក។ ការផ្សាយផ្ទាល់នៃបណ្តាញទំនាក់ទំនងសង្គមនៅក្រៅ ប្រទេសរបស់ CCTV បានបង្កើនកំណត់ត្រាខ្ពស់ថ្មី ដែលមានចំនួន ៧៣,៣៧ លានលើក។ អេក្រង់ធំនៅកន្លែងសាធារណៈសរុប ៣៥០៨ នៃទីក្រុងចំនួន ១៣៦ នៃប្រទេសចំនួន ៨៧ នៅទូទាំងពិភពលោកបានផ្សព្វផ្សាយ ឬផ្សាយផ្ទាល់ពីកម្មវិធី «រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ ២០២៥» នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន