(ហ្កាហ្សា)៖ នៅថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល ៣នាក់មានឈ្មោះ Iair Horn, Sagui Dekel-Chen និង Alexander Sasha Troufanov ហើយអ៉ីស្រាអែលក៏ត្រូវចាប់ផ្តើមដោះលែងអ្នកទោស និងអ្នកជាប់ឃុំប៉ាឡេស្ទីនប្រហែល ៣៦៩នាក់ជាថ្នូរនឹងគ្នាដែរ បន្ទាប់ពីក្រុមអ្នកសម្របសម្រួលជួយទប់ស្កាត់មិនឱ្យបទឈប់បាញ់ដួលរលំ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ជនជាតិអ៉ីស្រាអែលទាំង ៣នាក់ត្រូវបាននាំទៅកាន់ឆាកមួយនៃទីក្រុង Khan Younis ដោយមានក្រុមហាម៉ាសប្រដាប់ដោយកាំភ្លើងស្វ័យប្រវត្តិឈរសងខាងពួកគេ មុនពេលនាំកងកម្លាំងអ៉ីស្រាអែលនាំពួកគេត្រលប់ទៅវិញ។
បន្តិចក្រោយមក រថយន្តក្រុងជេីងដំបូងដែលដឹកអ្នកទោសនិងអ្នកជាប់ឃុំប៉ាឡេស្ទីនចេញពីពន្ធនាគារ Ofer របស់អ៉ីស្រាអែលនៅក្នុង West Bank ក៏បានទៅដល់ទីក្រុង Ramallah។
គួរបញ្ជាក់ថា ការដោះដូររវាងអ៉ីស្រាអែល និងក្រុមហាម៉ាសនាពេលនេះ បានបន្ធូរបន្ថយការភ័យខ្លាចដែលថាបទឈប់បាញ់អាចដួលរលំ មុនពេលបញ្ចប់ដំណាក់កាលដំបូងរយៈពេល ៤២ថ្ងៃនៃកិច្ចព្រមព្រៀងដែលចូលជាធរមានចាប់តាំងពីថ្ងៃទី១៩ ខែមករា៕