(មុយនិក, អាល្លឺម៉ង់)៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ចិននឹងលេងឱ្យដល់ទីបញ្ចប់ ប្រសិនបើសហរដ្ឋអាមេរិកងាកទៅរកការគាបសង្កត់ប្រទេសនេះ ទោះបីជាទីក្រុងប៉េកាំងមិនចង់មានជម្លោះជាមួយទីក្រុងវ៉ាស៉ីនតោនក៏ដោយ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៥។
ថ្លែងនៅឯសន្និសីទស្តីពីសន្តិសុខក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ លោក Wang និយាយថា ចិននឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការអនុវត្តរបៀបសម្លុតដោយឯកតោភាគី ប៉ុន្តែសង្ឃឹមថាសហរដ្ឋអាមេរិកអាចធ្វើការរួមគ្នាក្នុងទិសដៅតែមួយ។
កាលពីដើមខែនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានដំឡើងពន្ធបន្ថែម ១០ភាគរយលើទំនិញគ្រប់ប្រភេទរបស់ចិន។ ចិន បានវាយបកវិញជាមួយនិងពន្ធរហូតដល់ ១៥ភាគរយលើការនាំចូលមួយចំនួនរបស់សហរដ្ឋអាមេរិក។
ការណ៍នេះ បាននិងកំពុងជំរុញឱ្យមានការភ័យខ្លាចពីសង្រ្គាមពាណិជ្ជកម្មទាំងស្រុង រវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេលើពិភពលោកទាំងពីរ៕