(ប៉េកាំង)៖ មហាសន្និបាតសភាទាំងពីររបស់ប្រទេសចិន ដែលមួយឆ្នាំបើកម្តង ជាបង្គួចដ៏សំខាន់សម្រាប់ពិភពលោក សង្កេតមើលប្រជាធិបតេយ្យបែបចិន។ នៅថ្ងៃទី ១១ ខែមីនា ក្នុងពិធីបិទមហាសន្និបាតប្រចាំឆ្នាំរបស់ សភាតំណាប្រជាជនទូទាំងប្រទេសចិន តំណាងទាំងឡាយបានបោះឆ្នោតអនុម័ត លើសេចក្តីសម្រេចចិត្តអំពីការធ្វើវិសោធនកម្ម «ច្បាប់តំណាងប្រជាជន នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន និងសភាតំណាងប្រជាជនគ្រប់ជាន់ថ្នាក់ តាមមូលដ្ឋានរបស់សាធារណរដ្ឋប្រជាមានិតចិន» ដែលបានផ្តល់ឧទាហរណ៍ថ្មី សម្រាប់សង្កេតមើលរូបមន្តប្រជាធិតេយ្យនេះ។

សូមបញ្ជាក់ថា ច្បាប់តំណាងប្រជាជននៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបច្ចុប្បន្ន បានអនុវត្តនៅឆ្នាំ១៩៩២ នេះគឺជាការធ្វើវិសោធនកម្មលើកទីបួន។ តាមការផ្សាយដំណឹង ជាផ្លូវការឱ្យដឹងថា សេចក្តីព្រាងវិសោធនកម្មនេះដែលដាក់ជូន មហាសន្និបាតពិនិត្យពិភាក្សា រួមមានមាត្រាចំនួន៣៤ លើវិស័យ៩ ផ្នែក ។ ក្នុងនោះ បានដាក់បញ្ចូល “ការអនុវត្ត ប្រជាធិបតេយ្យរបស់ប្រជាជន ក្នុងដំណើរការទាំងមូល” ក្នុងគោលការណ៍ទូទៅនៃច្បាប់នេះ ព្រមពេលជាមួយគ្នានេះ បានកំណត់យ៉ាងច្បាស់លាស់ នូវតម្រូវការជាគោលការណ៍ ស្តីពីតំណាងប្រជាជន មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមហាជន។

នៅប្រទេសចិន ប្រជាធិបតេយ្យមិនមែនយកមកតាំងលម្អទេ តែគឺជាវិធីសាស្ត្រសម្រាប់ទទួលសំណើរបស់ប្រជាជន ឆ្លើយតបនឹងក្តីបំណង របស់ប្រជាជននិងជួយដោះស្រាយ បញ្ហារបស់ប្រជាជន។ និយាយពីឫស់គល់ ប្រជាធិបតេយ្យរបស់ ប្រជាជនក្នុងដំណើរការទាំងមូល បានបង្ហាញពីទស្សនៈគុណតម្លៃស្តីពីការតម្កល់ទុកប្រជាជនជាស្នូល ក្នុងការធ្វើទំនើបកម្មតាមបែបផែនចិន។

សូមយកមហាសន្និបាតសភាទាំងពីរឆ្នាំនេះជាឧទាហរណ៍។ តំណាងប្រជាជនទូទាំងប្រទេសចិនចំនួន ជិត៣ពាន់រូបនិងសមាជិកសភាប្រឹក្សានយោបាយទូទាំងប្រទេសចិន ចំនួនជាង២១០០រូប ដែលមកពីគ្រប់ជនជាតិនិងគ្រប់មុខរបរ បានជួបជុំគ្នានៅក្រុងប៉េកាំង ហើយបាននាំមកនូវក្តីបំណងរបស់ប្រជាជនថ្មីបំផុត ទៅកាន់វេទិកាពិគ្រោះប្រឹក្សាកិច្ចការនយោបាយ ដ៏សំខាន់បំផុត។ ក្នុងអំឡុងពេលមហាសន្និបាត ក៏បានរៀបចំធ្វើសន្និសីទសារព័ត៌មានក្រោមប្រធានបទផ្សេងៗជាច្រើនលើក ដើម្បីបកស្រាយឆម្ងល់ និងជួយដោះស្រាយបញ្ហាលំបាកជូនដល់ប្រជាជន។

ឧទាហរណ៍ដូចជា ក្នុងសន្និសីទសារព័ត៌មានអំពី ប្រធានបទជីវភាពរស់នៅរបស់ប្រជាជន អ្នកទទួលខុសត្រូវនៃក្រសួង-ស្ថាប័នចំនួន៤របស់ប្រទេសចិន បានឆ្លើយតបយ៉ាងពេញលេញ ចំពោះបញ្ហាដែលប្រជាជនយកចិត្តទុកដាក់ ដូចជាឱកាសការងារ លំនៅដ្ឋាន សុខភាព និងសេវាកម្មថែទាំមនុស្សចាស់ជរាជាដើម។ វិធានការមួយចំនួនដូចជាធ្វើឱ្យមនុស្សវ័យជរា ទទួលសេវាកម្មថែទាំកាន់តែល្អនៅក្បែរផ្ទះ ដាក់ចេញគោលនយោបាយគាំទ្រជុំថ្មី សម្រាប់ឱ្យយុវជនដូចជានិស្សិតបញ្ចប់ ការសិក្សាពីសាលាឧត្តមសិក្សាជាដើម ជំរុញឱ្យសាងសង់លំនៅដ្ឋានល្អ និងបន្តជំរុញសកម្មភាព “ឆ្នាំគ្រប់គ្រងទម្ងន់”ជាដើម ដែលបណ្តាលឱ្យមានការពិភាក្សាយ៉ាងសកម្ម ក្នុងបណ្តាញអ៊ីនធឺណែត។

តើប្រជាធិបតេយ្យល្អឬមិនល្អ សំខាន់គឺនៅត្រង់ប្រសិទ្ធភាព។ ឆ្លងតាមរយៈការធ្វើឱ្យប្រជាធិបតេយ្យរបស់ប្រជាជន ក្នុងដំណើរការទាំងមូលមានសុក្រឹតភាពជាបន្តបន្ទាប់ ប្រទេសចិនបានធានាឱ្យវិធានការគ្រប់ផ្នែក ត្រូវបានអនុវត្តដោយទាន់ពេលវេលា ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ និងការកែលម្អជីវភាពរស់នៅរបស់ប្រជាជន។

គ្មានប្រជាធិបតេយ្យណាដែលមានភាពល្អបំផុតនោះទេ មានតែកាន់តែល្អប្រសើរជាងមុន។ អភិវឌ្ឍប្រជាធិបតេយ្យរបស់ ប្រជាជនក្នុងដំណើរការទាំងមូលក្នុងការធ្វើទំនើបកម្មតាមបែបផែនចិន ហើយនិងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ឱ្យបានកាន់តែល្អតាមរយៈប្រជាធិបតេយ្យរបស់ប្រជាជន ក្នុងដំណើរការទាំងមូល ទំនាក់ទំនងដែលស្ថិតនៅជាមួយគ្នាបែបនេះ មិនត្រឹមតែបានធានាឱ្យការធ្វើទំនើបកម្មតាមបែបផែនចិន ដើរទៅមុខកាន់តែឆ្ងាយនិងកាន់តែរឹងមាំប៉ុណ្ណោះទេ ថែមទាំងក៏បានធ្វើឱ្យប្រជាធិបតេយ្យបែបចិន មានខ្លឹមសារកាន់តែស៊ីជម្រៅ និងធ្វើឱ្យទម្រង់នៃអរិយធម៌មនុស្សជាតិ កាន់តែសម្បូរបែបផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន