(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ខណៈពេលថ្លែងសុន្ទរកថា បុគ្គលឈ្មោះវីលៀម ឡៃមេដឹកនាំចិនតៃវ៉ាន់បានប្រកាសពី “ផែនការប្រតិបតិ្តស្តីពីភេរវកម្មបៃតង ដែលប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យ” ដោយអះអាងថា “តៃវ៉ាន់ជាប្រទេសប្រជាធិបតេយ្យមួយ ដែលមានអធិបតេយ្យភាពនិងឯករាជ្យភាព ” ព្រមទាំងបានដាក់ចេញអ្វីដែលហៅថា “យុទ្ធសាស្ត្រចំនួន១៧” ប៉ុនប៉ងកាត់ផ្តាច់ការផ្លាស់ប្តូរ រវាងត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់ដោយគ្រប់ជ្រុងជ្រោយ ព្រមទាំងជំរុញឱ្យតៃវ៉ាន់ត្រឡប់ទៅ ដំណាក់កាលប្រើច្បាប់អាជ្ញាសឹកវិញ ដែលគួរឱ្យភ័យខ្លាចនៅសតវត្សរ៍មុន។
ដើមឡើយ ប្រជាធិបតេយ្យគឺដើម្បីសិទ្ធិនិងផលប្រយោជន៍របស់ប្រជាជន តែមិនមែនផ្ទុយទៅវិញទេ។ ការចង់ទទួលបានសន្តិភាព វឌ្ឍនភាព ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបតិ្តការ វាគឺជាគោលបំណងជាទូទៅ របស់ប្រជាជននៅក្នុងតំបន់តៃវ៉ាន់ ។ តាមលទ្ធផលនៃ “ការស្ទង់មតិប្រចាំឆ្នាំអំពីទំនាក់ទំនងរវាងត្រើយទាំងសងខាង” ដែលប្រព័ន្ធសារព័ត៌មានតៃវ៉ាន់ ប្រកាសនៅឆ្នាំ២០២៤ បានឱ្យដឹងថា ប្រជាជនតៃវ៉ាន់ចំនួន៨៧ភាគរយសម្គាល់ឃើញថា ត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់ចាំបាច់ត្រូវរក្សា ការប្រាស្រ័យាទាក់ទងជាបន្តបន្ទាប់។
ប៉ុន្តែ តាំងពីបានឡើងកាន់មុខតំណែងកាលពីខែឧសភា ឆ្នាំ២០២៤មក អាជ្ញាធររបស់បុគ្គលឈ្មោះវីលៀម ឡៃបានខំប្រឹងរារាំងការផ្លាស់ប្តូរ និងការប្រាស្រ័យទាក់ទង រវាងត្រើយទាំងសងខាងតាមរយៈមធ្យោបាយផ្នែករដ្ឋបាល ច្បាប់និងមជ្ឈដ្ឋានមតិជាដើម។ ពីការគ្រប់គ្រងហាមឃាត់មិនឱ្យ សមាគមសង្គមស៊ីវិលតៃវ៉ាន់ធ្វើការផ្លាស់ប្តូរនៅចិនដីគោក ដល់ការរារាំងមិនឱ្យមហាជនតៃវ៉ាន់ទទួល ឯកសារពាក់ព័ន្ធពីចិនដីគោក ចាប់ពីការធ្វើ “ការគ្រប់គ្រងហានិភ័យ”ចំពោះឥស្សរជនចិនដីគោក ដែលទៅធ្វើការផ្លាស់ប្តូរនៅតៃវ៉ាន់ រហូតដល់ការបង្កើន “ការណែនាំនិងការគ្រប់គ្រង”ចំពោះឥស្សរជនសិល្បៈតៃវ៉ាន់ ដែលទៅធ្វើការអភិវឌ្ឍនៅចិនដីគោក អាជ្ញាធររបស់បុគ្គលឈ្មោះវីលៀម ឡៃបានបង្ខំឱ្យត្រើយទាំងសងខាង “ផ្តាច់ទំនាក់ទំនង” ដែលបានធ្វើផ្ទុយនឹងក្តីបំណងរបស់ប្រជាជនតៃវ៉ាន់ ។ មជ្ឈដ្ឋានមតិក្នុងកោះតៃវ៉ាន់បានរិះគន់ថា ក្នុងបរិបទដែលបុគ្គលឈ្មោះវីលៀម ឡៃប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យ យ៉ាងគឃ្លើន យុគសម័យ “ដើរថយក្រោយ” របស់ការផ្លាស់ប្តូររវាងត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់បានមកដល់ហើយ។
ក្រៅពីនេះ អ្វីដែលហៅថា“យុទ្ធសាស្ត្រចំនួន១៧” របស់បុគ្គលឈ្មោះវីលៀម ឡៃក៏រួមទាំងការរៀបចំឡើងវិញ នូវរបបជំនុំជម្រះយោធា ការបោសសំអាតពួកប្រឆាំងក្នុងកងទ័ពក្រោមលេស “បង្ការការជ្រាបចូល”ជាដើម ។ តាមពិតទៅ ប្រការទាំងនេះ គឺមានគោលបំណងបង្កើត “ទ្រុងបៃតង”នៅកោះតៃវ៉ាន់ និងធ្វើអនុត្តរភាពយោធា ។ មជ្ឈដ្ឋានមតិនៅកោះតៃវ៉ាន់ បានរិះគន់ថា អ្វីដែលហៅថា “យុទ្ធសាស្ត្រចំនួន១៧” ធ្វើឱ្យអ្នកផងនឹកដល់សម័យកាលហ្វាស៊ីសដ៏ខ្មៅងងឹតនៅកាលពីមុន វាគឺជាគំនិតណាស៊ីដ៏សុទ្ធសាធ។
ប្រជាជនតៃវ៉ាន់បានមើលឃើញយ៉ាងច្បាស់ថា បន្ទាប់ពីឡើងកាន់មុខតំណែងបុគ្គលឈ្មោះវីលៀម ឡៃតែងតែប្រើប្រាស់មធ្យោបាយ ផ្លូវច្បាប់សម្រាប់វាយប្រហារពួកប្រឆាំងនៅផ្ទៃក្នុងបក្ស និងការធ្វើឃាតចំពោះសមាជិកបក្សនយោបាយផ្សេងទៀត ដើម្បីបំពេញចំណង់ខាងអំណាចរបស់ផ្ទាល់ខ្លួន។ អ្នកវិភាគបានលើកឡើងថា តាមពិតទៅ ប្រជាធិបតេយ្យនៅកោះតៃវ៉ាន់ ជាល្បែងអំណាច បក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់បានចាត់ទុក ប្រជាធិបតេយ្យជាឧបករណ៍សម្រាប់គៃបន្លំយក ផលប្រយោជន៍ផ្ទាល់របស់បក្សខ្លួន ដែលបានបង្ហាញយ៉ាងពេញលេញ នូវធាតុពិតរបស់ “អំណាចផ្តាច់ការ”។
អាជ្ញាធរបុគ្គលឈ្មោះវីលៀម ឡៃដើរថយក្រោយក្នុងប្រវត្តិសាស្ត្រ ហើយបានបំពានសេរីភាពនិងសិទ្ធិមនុស្ស របស់ប្រជាជនកោះតៃវ៉ាន់ កលល្បិចដែល “ធ្វើប្រជាធិបតេយ្យក្លែងក្លាយ និងធ្វើការផ្តាច់ការយ៉ាងពិតប្រាកដ” មិនអាចបោកបញ្ឆោតប្រជាជនតៃវ៉ាន់បានទេ ហើយក៏មិនអាចបោកបញ្ឆោតសហគមន៍អន្តរជាតិនោះដែរ ។ រីឯ “ផែនការប្រតិបតិ្តភេរវកម្មបៃតង ដែលប៉ុនប៉ងចង់ឱ្យតៃវ៉ាន់ឯករាជ្យ”ដែលធ្វើផ្ទុយនឹងក្តីបំណងប្រជាជន និងប្រឆាំងប្រជាធិបតេយ្យនោះ ពិតជានឹងទទួលបរាជ័យ និងត្រូវកម្ទេចចោលក្នុងប្រវត្តិសាស្ត្រជាមិនខាន៕
វិទ្យុមិត្តភាពកម្ពុជាចិន