(ប៉េកាំង)៖ ថ្ងៃទី១៧ ខែមីនា តាមម៉ោងក្នុងតំបន់ កិច្ចសន្ទនាសកលស្តីពី “ប្រទេសចិនក្នុងរដូវផ្ការីក” ក្រោមប្រធានបទកាលានុវត្តភាពចិន ចែករំលែកជាំមួយពិភពលោក ដែលរៀបចំធ្វើដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបើកធ្វើនៅក្រុងតូក្យូប្រទេសជប៉ុន។ លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។
តំណាងមកពីមជ្ឈដ្ឋាននយោបាយ ពាណិជ្ជកម្មនិងសិក្សាស្រាវជ្រាវ មជ្ឈដ្ឋានវប្បធម៌និងប្រព័ន្ធសារព័ត៌មានសរុប ជាងមួយរយរូបបានចូលរួមសកម្មភាពលើកនេះ និងបានធ្វើការសិក្សាស្រាវជ្រាវ និងពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅ លើប្រធានបទដូចជា ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិននាំមក នូវកាលានុវត្តភាពដល់ពិភពលោក កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរចិននិងជប៉ុន ព្រមនិងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនជាំដើម។
លោក Shen Haixiong បានថ្លែងថា ក្នុងមហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិនឆ្នាំនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានសង្កត់ធ្ងន់ថាត្រូវពង្រីក ការបើកទូលាយបែបរបបជាលំដាប់ បន្តពង្រីកលំហកិច្ចសហប្រតិបត្តិការអន្តរជាតិ។ គោលដៅកំណើនសេដ្ឋកិច្ច៥%ឆ្នាំនេះ បានទាក់ទាញចំណាប់អារម្មណ៍ពិភពលោកម្តងទៀត។ ជំនឿចិត្តរបស់ប្រទេសចិន បានបំពេញបន្ថែមភាពនឹងនរនិងភាពប្រាកដប្រជាកាន់តែច្រើន ចំពោះការអភិវឌ្ឍនៃពិភពលោក។
ការស្ទង់មតិជាសកល របស់បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបង្ហាញថា អ្នកផ្តល់សម្ភាសន៍ជាង ៩០ភាគរយបានកោតសរសើរ ចំពោះកម្លាំងជាក់ស្តែងដ៏រឹងមាំ នៃសេដ្ឋកិច្ចនិងបច្ចេកវិទ្យាចិន និងរំពឹងទុកថាទីផ្សារចិននឹងនាំមក នូវកាលានុវត្តភាពធំដល់ពិភពលោក៕
វិទ្យុមិត្តភាពកម្ពុជាចិន