(ប៉េកាំង)៖ ពេលចុះត្រួតពិនិត្យការងារនៅខេត្ត Guizhou កាលពីពេលថ្មីៗនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានសង្កត់ធ្ងន់ថា ខេត្ត Guizhou ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការរៀបចំចាត់ចែងជាយុទ្ធសាស្ត្រ របស់គណៈកម្មាធិការមជ្ឈិមបក្ស អំពីការអភិវឌ្ឍតំបន់ភាគខាងលិច និងការអភិវឌ្ឍខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ងសេ ប្រកាន់ខ្ជាប់នូវការផ្តោតលើការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ហាញពី មុខមាត់ថ្មីរបស់ខេត្ត Guizhou ក្នុងដំណើរការធ្វើទំនើបកម្ម តាមបែបផែនចិន ក្រោមការជំរុញពីកំណែទម្រង់និងការបើកទូលាយ ឱ្យបានស៊ីជម្រៅគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

នាព្រឹកថ្ងៃទី ១៨ ខែមីនា លោក Xi Jinping បានស្តាប់របាយការណ៍ការងាររបស់គណៈកម្មការបក្ស និងរដ្ឋបាលខេត្ត Guizhou និងបានកោតសរសើរពីសមិទ្ធផលរបស់ខេត្ត Guizhou ក្នុងគ្រប់វិស័យ ព្រមទាំងបានលើកសំណូមពរ អំពីការងារជំហានក្រោយ។

លោក Xi Jinping បានគូសបញ្ជាក់ថា ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ គឺជាការទាមទារដ៏ចាំបាច់ ក្នុងការធ្វើទំនើបកម្មតាមបែបផែនចិន។ ខេត្ត Guizhou ត្រូវមានការតាំងចិត្ត និងមានភាពក្លាហានក្នុងការរុករក ប្រកាន់ខ្ជាប់នូវការចាត់ទុកសេដ្ឋកិច្ចពិតជាមូលដ្ឋានគ្រឹះ ពង្រឹងការអភិវឌ្ឍដែលជំរុញដោយការច្នៃប្រឌិត គ្រោងផែនការស្តីពីការផ្លស់ប្តូរ រូបមន្តកំណើនប្រពៃណីទៅរូបមន្តកំណើនថ្មី ពន្លឿនការធ្វើបរិវត្តកម្មនិងធ្វើឱ្យប្រសើរឡើង នូវឧស្សាហកម្មប្រពៃណី អភិវឌ្ឍឧស្សាហកម្មងើបឡើងថ្មី ប្រកដោយលក្ខណៈយុទ្ធសាស្ត្រ ពង្រឹងនិងកែលម្អសេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្មថាមពលថ្មីជាដើម ធ្វើការសម្រេចចិត្តតាមបែបវិទ្យាសាស្ត្រ និងអនុវត្តគោលនយោបាយដោយចំគោលដៅ ដើម្បីសម្រេចបាននូវការលើកកម្ពស់គុណភាព ប្រកបដោយប្រសិទ្ធភាព និងកំណើនសមរម្យនៃបរិមាណផលិតកម្ម។ ត្រូវការពារ បរិស្ថានអេកូឡូស៊ី និងធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យ ឧត្តមភាពផ្នែកអេកូឡូស៊ីក្លាយ ជាឧត្តមភាពខាងការអភិវឌ្ឍ៕

វិទ្យុមិត្តភាពកម្ពុជាចិន